ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​ឈើ​យួន​ប្រើ​ឈ្មោះ​ខ្មែរ យាយ​ព្រឿង​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុសច្បាប់​ពេញ​ម៉ា​ខេត្ត​ស្ទឹងត្រែង​ ​

ឈ្មួញ​ឈើ​យួន​ប្រើ​ឈ្មោះ​ខ្មែរ យាយ​ព្រឿង​ល្បីល្បាញ​ខាង​រកស៊ី​ឈើ​ខុសច្បាប់​ពេញ​ម៉ា​ខេត្ត​ស្ទឹងត្រែង​ ​

ស្ទឹងត្រែង​៖ ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​តូចតាច​នៅក្នុង​ក្រុង​ស្ទឹងត្រែង បានឲ្យដឹងថា​ក្នុង​មួយ​ថ្ងៃៗ​មាន​ទូក​ដឹកឈើ​ប្រណីត​ពី​១០​ទៅ​២០​គ្រឿង ចូល​មក​ទម្លាក់​ឈើ​ប្រណីត​ឲ្យ​សិប្បកម្ម​របស់ យាយ​ព្រឿង នៅក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ​។ បើ​តាម​ពិនិត្យ​ជាក់ស្ដែង​ឈើ​ប្រណីត​ដែល​ជនល្មើស​ដឹក​ចូលក្នុង​សិប្បកម្ម របស់ យាយ​ព្រឿង ក្នុង​មួយ​ថ្ងៃៗ​មាន​បរិមាណ​ពី​២០០​ទៅ​៣០០​ម៉ែត្រគូប​។ យាយ​ព្រឿង មិន​ត្រឹមតែ​កែច្នៃ​ឈើ​ប្រណីត​នៅក្នុង​រោង​សិប្បកម្ម​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​បាន​ចែកចាយ​ទៅដល់​សិប្បកម្ម​ដទៃ​ទៀត​យ៉ាង​ពេញបន្ទុក​ផងដែរ ដោយសារតែ​គាត់​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ប្រចាំ​។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ គឺ​ឈើ​ដែល​គេ​ដឹកជញ្ជូន​តាម​ទូក​មក​លក់​ឲ្យ យាយ​ព្រឿង គឺជា​ឈើ​ខុស​ច្បាប់​ពុំ​មាន​ប្រភព​ច្បាស់​លាស់​ឡើយ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ត្រួតពិនិត្យ ជា​បន្ទាន់​ផង​ដែរ​។​
​មេ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ដែល​មាន​ប្ដី​ជា​មន្ត្រី​សមត្ថកិច្ច​ប្រដាប់អាវុធ​ខ្មែរ​នោះ នៅតែ​បន្ត​សកម្មភាព​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​កែច្នៃ​ឈើ​ប្រណីត​ជា​គ្រឿង សង្ហា​រឹម​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​សុខ​ស្រួល​គ្មាន​សមត្ថកិច្ច​ណា ទប់ស្កាត់​ឡើយ​។ បើ​និយាយ​ពី​លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​លោក កុល សំអុល អភិបាលខេត្ត​ស្ទឹងត្រែង បណ្ដោយ​ឲ្យ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​។ ប្រការ​នេះ​លោក ឆេង គឹម​សុន គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ឈាង តុលា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង​ជា​បន្ទាន់ ព្រោះ​បច្ចុប្បន្ន​សិប្បកម្ម​ខុសច្បាប់ បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ពុំ​មាន​ការថយចុះ​នោះទេ​។​
​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង បានឲ្យដឹង​ថា​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​របស់ យាយ​ព្រឿង មាន​ទីតាំង​នៅក្នុង​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ខេត្ត​ស្ទឹងត្រែង ហើយ​សិប្បកម្ម​នេះ​ដំណើរការ​ជា​ច្រើន​ឆ្នាំ​មកហើយ​។ ក្នុង​មួយ​ថ្ងៃៗ​មាន​ទូក​ដឹកឈើ​ពី​១០​ទៅ​២០​គ្រឿង​បាន​ចូល​មក​ទម្លាក់​ឈើ​ឲ្យ រោង​សិប្បកម្ម​របស់​យាយ​ព្រឿង ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បើកភ្នែក​មើល ទាល់តែសោះ​។ ជាង​នេះ​ទៅ​ទៀត​មាន​ប្រភព​ខ្លះ​បានឲ្យដឹងថា មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ខេត្ត​ស្ទឹងត្រែង​ម្នាក់ គឺជា​អ្នក​កាង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​របស់​មេ​ឈ្មួញ​យួន​ឈ្មោះ យាយ​ព្រឿង ផងដែរ ទើប​ឈ្មួញ​យួន​រូបនេះ​អាច​បន្ត​សកម្មភាព​យ៉ាង​ក្រអឺតក្រទម​៕
7573

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya