ថ្ងៃរួមភេទខិតជិតមកដល់ហើយ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ? លោកអ្នកនឹងអាចបាត់បង់ព្រហ្មចារី ភាពបរិសុទ្ធ បេះដូងឈឺចាប់ជូរចត់ ឆ្លងជម្ងឺកាមរោគ មានកូនមិនចង់បានជាដើម។ លោកអ្នកបានជ្រាបរួចមកហើយអំពីវ័យដែលត្រូវប្រឡូកក្នុងការរួមភេទ លើកដំបូង វិធីបង្ការការមានផ្ទៃពោះដែលមិនចង់បាន វិធីបង្ការការឆ្លងជម្ងឺកាមរោគ ការនិយាយគ្នា ការភ័យខ្លាច ចំណង់ការថ្នាក់ថ្នម ការត្រៀមខ្លួនពេលស្នេហាគ្រាដំបូង។ល។ ប៉ុណ្ណេះមិនទាន់អស់នៅឡើយទេ នៅមានចំណុចផ្សេងៗទៀតដែលគួរយល់ដឹង និងប្រតិបត្ដិមុនចូលប្រឡូកក្នុងឆាករួមភេទលើកដំបូងនេះ។ សូមកុំឱ្យដូចប្រយោគមួយឃ្លាដែលថា “សប្បាយក្លាយជាទុក្ខ”។
ការរៀនសូត្រ
នៅក្នុងជីវភាពផ្លូវភេទ មនុស្សពេញវ័យជាច្រើនមានអនុស្សាវរីយ៍មិនអាចបំពេញបាន ទៅណាមកណាជាមួយគ្នា កាន់ដៃគ្នា ដើរលេងត្រសង ថើបបបោសអង្អែលយ៉ាងស្រើបស្រាលរកទីបំផុតគ្មាន ការចែចង់ និងរឿងអាថ៌កំបាំងផ្សេងទៀតយ៉ាងផ្អែមល្ហែមល្អូក ល្អឺនជាដើម។ សូមភ្លក្សរសជាតិកាមារម្មណ៍សន្សឹមៗ ថែទាំ និងស្រោចទឹកដាក់ជីជាបណ្ដើរៗ។ ពោលទំនាក់ទំនងផ្លូវភេទ គឺជាភាព សប្បាយរីករាយនៃផលកម្រៃរបស់បុគ្គលម្នាក់ៗ អ្នកណាធ្វើអ្នកនោះទទួល តែវាមិនមែនជាកាយហត្ថកម្មអនាម័យ ឬជាសកម្មភាព ខកចិត្ដដែលគ្រាន់តែបំពេញឡើងដូចគេដូចឯងដែលធ្លាប់ធ្វើនោះទេ។ ចំពោះសេចក្ដីសុខស្រួល ចំណេះដឹងនៃសមត្ថភាពមិនសូវជាចាំបាច់ប៉ុន្មានទេ ប៉ុន្ដែត្រូវចេះកសាងទំនុកចិត្ដលើខ្លួនឯងឱ្យបានច្រើន សម្រាប់ផ្ទៀងផ្ទូរជាមួយដៃគូស្នេហា។ មនុស្សភាគច្រើន បានយកការសម្រេចកាមដោយខ្លួនឯង(ការលេងប្រដាប់ភេទខ្លួនឯង) មករៀនសូត្រនៅឱកាសនេះ។
ការផ្សងព្រេង
ពេលរួមភេទលើកដំបូង ប្រៀបបាននឹងលោតហក់ខ្លួនចូលទៅក្នុងភាពមិនដែលធ្លាប់ស្គាល់ និងមិនបានដឹងថានឹងមានអ្វីកើត ឡើងជាបន្ដបន្ទាប់នោះឡើយ។ ការរួមភេទគ្រាដំបូងខ្លះប្រព្រឹត្ដទៅបានល្អប្រសើរ ខ្លះបានមធ្យមមានល្អមានមិនល្អ ខ្លះទៀតគ្មានបាន លទ្ធផលគឺទទេសូន្យតែម្ដង។ ជារឿយៗ យុវនារី ឬយុវបុរសច្រើនខកចិត្ដរាងចាលលែងចង់ប្រព្រឹត្ដទៀត ទាំងដើម្បីសេចក្ដីសុខស្រួល ទាំងដើម្បីជាល្បែងលើគ្រែរបស់ពួកគេ។ ដូច្នេះត្រូវការពេលវេលាដើម្បីសម្របខ្លួនជាមួយដៃគូ និងប្រើប្រាស់ឱកាសក្រោយទៀត ដើម្បីស្គាល់គ្នាឱ្យរិតតែច្បាស់។ បែបនេះមិនមែនជារឿងចម្លែកនោះទេ។ ការជួបគ្នាឬចង់ច្របាច់ចូលគ្នារវាងរឿងរ៉ាវពីរ និងគម្រោង ពីរផ្សេងគ្នា ពិតជាត្រូវការការរៀបចំតម្រង់តម្រូវចៀសមិនផុតឡើយ។ ទោះបីជាការរួមភេទលើកដំបូងមិនពេញចិត្ដពេញថ្លើមក៏ដោយ ក៏វាជាច្រកមួយឈានទៅកាន់មាគ៌ានៃការផ្សងព្រេងខាងផ្លូវភេទរបស់មនុស្ស ពេញវ័យ។
ព្រហ្មចារី
ការបាត់បង់ភាពបរិសុទ្ធ ឬសន្ទះព្រហ្មចារី ដែលកើតឡើងដោយការរួមភេទគ្រាដំបូង ដែលមានការស៊កបញ្ចូលលិង្គនោះ ពិតជាពិបាកសម្រេចចិត្ដណាស់សម្រាប់មនុស្សភាគច្រើន ទោះជាវ័យចាស់ក្ដីវ័យក្មេងក្ដី។ អ្នកខ្លះឆាប់រួសរាន់រំដោះខ្លួនចេញពីគំនាបដ៏រឹងមាំនោះ និងធ្វើខ្លួនទទួលបាននូវសេរីភាព អ្នកខ្លះទៀតប្រកាន់បានខ្ជាប់ខ្ជួននូវរនាំងប្រពៃណីនេះ។ អ្នកដែលរំលោភបំពានឈានមុខគេច្រើនតែជាមនុស្សប្រុស ជាពិសេសយុវបុរសឬយុវជន។ រីឯយុវនារីច្រើនតែជាមនុស្សបណ្ដែតអារម្មណ៍ ឬជាអ្នករ៉ូម៉ែនទិក ហើយដែលពួកនាងចូលចិត្ដរក្សាព្រហ្មចារីភាព ឬភាពបរិសុទ្ធ សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍។ ទាំងនេះគឺជាជម្រើសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។ ម្យ៉ាងទៀតរហូតមកដល់សព្វថ្ងៃនេះ មិនទាន់មានក្រិតក្រម ឬច្បាប់ទម្លាប់ណា ដែលតម្រូវឱ្យយុវវ័យរួមភេទលើកដំបូងនៅ វ័យប៉ុន្មានពិតប្រាកដនៅឡើយទេ។ បុរាណខ្មែរបានតម្រូវ និងអនុញ្ញាតឱ្យយុវវ័យចាប់ផ្ដើមរួមភេទលើកដំបូងក្រោយថ្ងៃក្រាបក្បាល ដល់កន្ទេល(ថ្ងៃរៀបការ)។ ការរៀបការនៅប្រទេសកម្ពុជាច្រើនរៀបចំឡើងដោយការរៀបចំទុកដាក់ពីសំណាក់ ឪពុកម្ដាយ ឬអាណាព្យាបាល ជួនកាលកម្លោះក្រមុំទាំងពីរនោះមិនធ្លាប់ស្គាល់គ្នាទៀតផង។ បើក្រឡេកមើលច្បាប់អាពាហ៍ពិពាហ៍នៃព្រះរាជាណាចក្រកម្ពុជា យុវជន និងយុវនារីមានសិទ្ធិរៀបការចាប់ពីអាយុគម្រប់១៨ឆ្នាំឡើងទៅ។ តាមការស្រាវជ្រាវនៅតាមបណ្ដាប្រទេសជឿនលឿន ជាពិសេសនៅប្រទេសបារាំង យុវវ័យចាប់ផ្ដើមរួមភេទដំបូងនៅអាយុ១៧ឆ្នាំជាមធ្យម។ បើតាមតួលេខទាំងនេះ បញ្ជាក់ថាយុវវ័យមិនត្រូវចាប់ផ្ដើមរួមភេទពេកទេ ព្រោះពួកគាត់មានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំខ្លួន៕
» សុខភាព និងសម្រស់ » ស្នេហាគ្រាដំបូង និង ប្រការត្រូវដឹងពេលរួមភេទគ្រាដំបូង