ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ពិនិត្យ​អាង​​ស្តុ​ក​ទឹក​ត្រពាំងថ្ម​បង្ការ​ការខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​កសិផល​ ​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ពិនិត្យ​អាង​​ស្តុ​ក​ទឹក​ត្រពាំងថ្ម​បង្ការ​ការខ្វះខាត​ទឹក​ស្រោចស្រព​ដំណាំ​កសិផល​ ​

បន្ទាយមានជ័យ​:​បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ​បាន​ស្ងប់ស្ងាត់​ដើម្បី​ទៅវិញ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ អមដំណើ​ដោយ​នាំ​កម្លាំង​ជំនាញ​និង​មន្ត្រី​តាម​មន្ទីរ​នានា បាន​ចុះទៅ​ត្រួតពិនិត្យ​អាង​ស្តុក​ទឹក​ត្រពាំងថ្ម ភូមិ​អូរ​ចារ ស្រុក​ភ្នំស្រុក​កាលពី​ព្រឹក​ថ្ងៃទី​៨ កញ្ញា ២០១៣​។​
​    ​លោក យឹម ប៊ុន​រុំ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បានអោយដឹងថា​អាង​ត្រពាំងថ្ម​នេះ​បានផ្តល​ផលប្រយោជន៍​ច្រើនណាស់​ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំស្រុក​នេះ របរ​កសិកម្ម​និង​ទេសចរណ៍ ហើយ​អាង​នេះ​ក៏​ជា​កន្លែង​សម្រាប់​ស្តុក​ទឹកជំនន់ ដែល​បណ្តា​យមក​ពី​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ធ្លាក់​មកពី​ភូមិ​ឃុំ​នានា​ដែលមាន​ប្រព័ន្ធ​ប្រឡាយ​ជាប់​និង​អាង​នេះ​បាន​ហូរ​ចូលមកក្នុង​អាង​ត្រពាំងថ្ម​ទាំងអស់ ។ ដោយឡែក​ចំពោះ
​ស្ថានភាព​ទឹក​នៅពេលនេះ​មាន​លក្ខណៈ​ស្រក​ជាង​មុន​ប្រហែលជា​កន្លះ​ម៉ែត្រ​ដោយសារ​មិនមាន​ភ្លៀង​ធ្លាក់ រួមទាំង​ការបើក​បង្ហូរ​តាម​ប្រព័ន្ធ​លូ​ធ្លាក់ចុះ​ស្រោច​លើ​ដំណាំ​ស្រូវ​កសិករ​ទាំងអស់​នៅក្នុង​ស្រុក​ព្រះនេត្រព្រះ​។​
​    ​លោក ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​បានអោយដឹងថា អាង​ត្រពាំងថ្ម​ជា​ប្រភពធនធាន​ដ៏​មាន​សារសំខាន់​ណាស់​ចំពោះ​ប្រជាកសិករ​ដែល​ប្រក​បរបរ​ធ្វើស្រែ​ចំការ​ហើយ​វា​មាន​ទំហំធំធេង​អាច​ស្តុក​ទឹកបាន​ច្រើន​នៅ​រដូវវស្សា​អាច​នឹង​បន្សល់​រហូតដល់​រដូវ​ប្រាំង​ដើម្បី​ទុកអោយ​ប្រជាកសិករ​ធ្វើស្រែ​បាន​យ៉ាង​ងាយស្រួល​តែ​ដើម្បី​ជៀសវាង​ការខ្វះខាត​ទឹក​អាជ្ញាធរ​ត្រូវតែ​ត្រួតពិនិត្យ​តាមដាន​សភាពការណ៍​ទឹក អោយបាន​ទៀងទាត់​ជៀសវាង​ការធ្វេសប្រហែស ព្រោះ​ទឹក​អាច​ហូរ​អស់ពី​អាង​ដោ​យក​កត្តា​អ្វីមួយ ។ លោក​ក៏បាន​បង្ហាញ​ពី​វិស័យ​ទេសចរ​នៅ​កន្លែង​អាង​ត្រពាំងថ្ម​នេះ​ផងដែរ​ថា  ជា​អាង​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន​ទេសចរណ៍​អាច​ទាក់ទាញ​ភ្ញៀវ​មក​ទស្សនា​ងូតទឹក​កំសាន្ត​ជិះទូក ពោង កង់ឡាន​យ៉ាង​សប្បាយរីករាយ​។
​គួរ​បញ្ចាក់​ផងដែរ​ថា ដើម្បី​សម្រួល​ក៏ដូចជា​ដោះស្រាយ​បញ្ហា​ចរាចរ​នៅ​រដូវ​ភ្ជុំបិណ្ឌ​នាពេលខាងមុខ​នេះ​ដែល​តែងតែ​ជួប​នូវ​បញ្ហា​កកស្ទះ​ចរាចរ​អាជ្ញាធរខេត្ត​បាន​គម្រោង​រៀបចំ​សណ្ដាប់ធ្នាប់​នៅលើ​ផ្លូវ​ខ្នង​ទំនប់​ជៀសវាង​ការស្ទះ​ចរាចរណ៍​ដូច​រាល់​ឆ្នាំ ៕
​ដោយៈ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya