ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » សង្សារ​​មួយគូ​ជិះ​ម៉ូតូ​ដេញ​​គប់​កញ្ចក់​ឡាន​គេ​ ​

សង្សារ​​មួយគូ​ជិះ​ម៉ូតូ​ដេញ​​គប់​កញ្ចក់​ឡាន​គេ​ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​២២​និង​៥​នាទី​យប់ ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៣ ត្រង់ចំណុច​ស្តុ​ប​ណាន​ជី​ង លើ​កំណាត់​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក KIA  ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2T-2361 ជិះ​គ្នា​៤​នាក់ (​ស្រី​ទាំង​៤) តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ក្នុងទិសដៅ​ជើង​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​សង្សារ​មួយគូ​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពីមួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-7537 យក​ដុំថ្ម​ដេញ​គប់​កញ្ចក់​រថយន្ត បណ្តាល​ឲ្យ​ខ្ទេច​កញ្ចក់​ផ្នែក​ខាងក្រោយ​តែម្តង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya