ភ្នំពេញ៖ កាលពីម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ សំ ស្នា អាយុ១៣ឆ្នាំ ឪពុកម្តាយស្លាប់ចោលតាំងពីតូច ហើយទៅស្នាក់នៅកន្លែងកើតហេតុជាមួយជនបង្កឈ្មោះ លឹម ឡុង និងប្រពន្ធ។ប្រជាពលរដ្ឋនៅជិតខាងបានឲ្យដឹងថា ឈ្មោះ លឹម ឡុង តែងតែវាយដំ និងបង្អត់បាយកុមារាខាងលើ រាល់ពេលដែលរូបគេឈ្លោះជាមួយប្រពន្ធ ហើយនៅថ្ងៃកើតហេតុដោយទ្រាំឈរមើលការវាយដំរបស់គេទៅលើកុមារា
រងគ្រោះ មិនបាន ទើបប្រជាពលរដ្ឋសម្រេចចិត្តទៅប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តង៕