ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » លោក សម រ​ង្ស៉ី ត្រូវ​សភា​ដក​អភ័យឯកសិទ្ធិ​ពី​តំណាងរាស្ត្រ​តាម​ការស្នើសុំ​ក្រសួងយុត្តិធម៌​

លោក សម រ​ង្ស៉ី ត្រូវ​សភា​ដក​អភ័យឯកសិទ្ធិ​ពី​តំណាងរាស្ត្រ​តាម​ការស្នើសុំ​ក្រសួងយុត្តិធម៌​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ទៅលើ​សំណើសុំ​ដក​អភ័យឯកសិទ្ធិ​លោក​សម រង្ស៊ី តាម​សំណើ​របស់​ក្រសួងយុត្តិធម៌ ហើយ​មកដល់ពេលនេះ​លោក​សម រង្ស៊ី ត្រូវបាន​បាត់បង់​អភ័យឯកសិទ្ធិ​ទាំងស្រុង​ហើយ ដោយយោង​ទៅតាម​សេចក្ដីសម្រេច​របស់​ប្រធានរដ្ឋសភា​។​

 

​យោងទៅតាម​សេចក្ដីសម្រេច​របស់​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ដែល​ការិយាល័យ​របស់​យើង​ទទួលបាន​កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទី​មុននេះ​ថា លោក​សម រង្ស៊ី ត្រូវបាន​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិកភាព ជា​សមាជិក​រដ្ឋសភា មណ្ឌល​ខេត្តកំពង់ចាម​នីតិកាល​ទី​៥ ហើយ​ត្រង់​ប្រការ​២​បាន​បញ្ជាក់ថា អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ត្រូវ​ទទួល​អនុវត្ត និង​បិទ​ផ្សាយ​សេចក្ដីប្រកាស​នេះ​ក្នុង​រដ្ឋសភា និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

 

​លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅមុន​នេះ​បន្តិច​ថា ទណ្ឌិត​សម រង្ស៊ី ត្រូវ​បាត់បង់​បុព្វសិទ្ធិ​ទាំងស្រុង​ពី​សមាជិកសភា​។ លោក​បញ្ជាក់ថា សមាជិក​ភាពជា​សមាជិក​សភា​របស់លោក​សម រង្ស៊ី ត្រូវ​បាត់បង់​ទាំងស្រុង​តែម្ដង​។ លោក​បន្តថា សាលក្រម​ស្ថាពរ​បាន​ចូល​កាលពី​ឆ្នាំ​២០១៣ ហើយ​គេ​បានសម្រេច​បន្ត​តាម​នីតិវិធី​ច្បាប់ ហើយ​ទើប​មកដល់ពេលនេះ​តុលាការ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​៕image (6)

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya