ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅជិតសាលា ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះទាំងពីរនាក់ បានបើកម៉ូតូបញ្ច្រាស ទិសគ្នា លុះមកដល់ចំណុច ជិតសាលាខណ្ឌដង្កោ បានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យ សន្លប់ឈឹងតែម្តង មិនដឹងថាស្លាប់ឬរស់នោះទេ ។ យ៉ាងណាក៏ដោយ សម្រាប់អត្តសញ្ញាណ ជនរងគ្រោះទាំងពីរនាក់ មិនទាន់ត្រូវបាន បញ្ជាក់នៅឡើយទេ៕
» ព័ត៌មានជាតិ » ម៉ូតូបុកម៉ូតូនៅជិតសាលាខណ្ឌដង្កោ