ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » នារី​វ័យ​ក្មេង​ម្នាក់​ធ្វើ​អត្តឃាត​ខ្លួនឯង ​

នារី​វ័យ​ក្មេង​ម្នាក់​ធ្វើ​អត្តឃាត​ខ្លួនឯង ​

បន្ទាយមានជ័យ​៖ នារី​វ័យក្មេង​ម្នាក់​បានធ្វើ​អត្ត​ឃាត់​ខ្លួនឯង​ដោយ​យក​ក្រមា​ចងក​សម្លាប់ ខ្លួន​ព្រោះ​មាន​សង្សារ​រួចហើយ ក៏ត្រូវ​ឪពុកម្តាយ​ភ្ជាប់ពាក្យ​ជាមួយ​អ្នកផ្សេង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​នុស្ស​ម្នា​ជាច្រើន​នាក់​ចោមរោម​មើល ស្ថិតនៅ​ភូមិ​ចំបក់ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
​បើតាម​សម្តី​ឪពុកម្តាយ​សាកសព​នារី រងគ្រោះ​ប្រាប់ថា នាង​មានឈ្មោះ អឿន លី​តា អាយុ​២១ មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ កូនស្រី​របស់គាត់​បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​ផ្សេង កាលពី​ថ្មីៗ​មកនេះ ។​
​ពួកគាត់​បន្តថា ប្រហែលជា​រឿង​កូនស្រី​របស់​មាន​គូសង្សារ​រួចហើយ​ដោយ​ពួក​ទាំង​២​នាក់​មិនដឹង ពី​មូលហេតុ​ទាំងនេះ ទើប​កូនស្រី​គាត់​ដាច់ចិត្ត​យក​ក្រមា​ចងក ធ្វើ​អត្ត​ឃាត់​ខ្លួនឯង​។​
​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ខេត្ត បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៣​នេះ​ថា សាកសព​នារី​រងគ្រោះ​ឈ្មោះ​អឿន លី​តា បាន​សង្សារ​បែកចិត្ត​មុន​ស្លាប់​នារី​គ្រោះ​បាន​សរសេរ​ពាក្យ​បណ្តាំ​ទុក លោក​នាំ​កម្លាំង​ចុះមក​ធ្វើ​កោសល្យវិច័យ​ឃើញថា ពិតជា​បានធ្វើ​អត្តឃាត​ចង់ក សម្លាប់ខ្លួន​នៅលើផ្ទះ​ខ្លួនឯង​ពិតប្រាកដ​មែន ៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya