ភ្នំពេញ ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នៅក្នុងបន្ទប់ជួលជាន់ទី៣ អតីតឡឥដ្ឋក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នារីរងគ្រោះដែលតូចចិត្តនឹង សង្សារចងកសម្លាប់ខ្លួននេះត្រូវបានគេស្គាល់ឈ្មោះ ម៉េត ស្រីនាង អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ មានស្រុកកំណើតភូមិជម្រ៉ុក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ រីឯមិត្តភក្តិដែលសង្សាររបស់នាងស្រឡាញ់នោះឈ្មោះ ផន នីតា អាយុ២៥ឆ្នាំ មុខរបរជាកម្មកររោងចក្រជាមួយគ្នា ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុជាមួយគ្នា មានស្រុកកំណើតនៅភូមិតាអុង ឃុំតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ដោយឡែកបុរសជាសង្សារត្រូវបានគេស្គាល់ឈ្មោះ ដន មានស្រុកកំណើតនៅខេត្តបាត់ដំបង។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានបែកពីសង្សាររបស់ខ្លួន២-៣ថ្ងៃមក ហើយ ក្រោយមកបុរសជាសង្សារបានទៅស្រឡាញ់មិត្តរបស់ជនរងគ្រោះដែលស្នាក់ នៅបន្ទប់ជូលជាមួយគ្នា រួចនារីរងគ្រោះបានដឹងថា បុរសជាសង្សារទៅស្រឡាញ់មិត្តភក្តិរបស់ខ្លួនធ្វើឲ្យនារីរងគ្រោះ មិនឲ្យមិត្តភក្តិរបស់ខ្លួនដែលសង្សារខ្លួនស្រឡាញ់នោះមិនឲ្យចូល បន្ទប់២ថ្ងៃដោយដឹងថា មិត្តភក្តិរបស់ខ្លួនស្រឡាញ់សង្សាររបស់នាង ៕
» Breaking News, ព័ត៌មានជាតិ » តូចចិត្តនឹងសង្សារនារីកម្មកររោងចក្រសំរេចចិត្តចងកសម្លាប់ខ្លួន