ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» សិល្បៈ-កម្សាន្ត » ម៉េង កែវពេជ្ជតា​ទី​២ គ្រោង​ចាយ​ទុន​៥​ម៉ឺន​ដុល្លារ បើកហាង​សាឡន​

ម៉េង កែវពេជ្ជតា​ទី​២ គ្រោង​ចាយ​ទុន​៥​ម៉ឺន​ដុល្លារ បើកហាង​សាឡន​

​អ្នកនាង គង់ សា​លីន ជា​តារាចម្រៀង​ខ្មែរ​ប្រចាំ​នៅក្នុង ប្រទេស​កាណាដា ដែល​ទស្សនិកជន តែងតែ​ស្គាល់ តាមរយៈ​ឲ្យ​រហ្ស​សនាម​ថា ម៉េង​កែវ ពេ​ជ្ជ​តា​ទី​២ ពេលនេះ​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា នាង កំពុង​តែមាន​គម្រោង​បើកមុខ​ជំនួញ​ថ្មី គឺជា​ហាង​សាឡ​ន​ចាយ​ទុន រាប់ម៉ឺន​ដុល្លារ​។

​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​ទឹកដម​សំលេង​ផ្អែម​ស្រទន់ រូប​ស្រស់​សោភា​សាច់​សរ​ម៉ដ្ឋ​រលោង អ្នកនាង គង់ សា​លីន បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​អ្នកនាង​បានមក​ដល់ ស្រុកកំណើត​រយៈពេល​ជាង​៦ ខែ មកនេះ គឺ​មានការ​មមាញឹក​ច្រើន មិនសូវមាន​ពេលទំនេរ​ទេ​ហើយ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នាង​ក៏មាន​គម្រោង​នឹង​បើក មុខរបរ​រកស៊ី​មួយ​នៅ​រាជធានី​ភ្នំពេញ ។​

​អ្នកនាង​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា “​ពេលនេះ​ខ្ញុំ​មាន​គម្រោង​បើកហាង​ថ្មី​មួយ គឺជា​ប្រភេទ​ហាង​សាឡ​ន​លក់​ផលិតផល ដែល​នាំចូល​មកពី​ក្រៅប្រទេស​ហើយ​ក្នុងនោះ ខ្ញុំ​ក៏មាន​លក់​ប្រភេទ​ម្សៅ​ថែរក្សា​ស្បែ​កមុខ ឲ្យ​មាន​ភាពស្រស់ស្អាត​ក្មេង​ជាង​វ័យ ហើយ​មានការ​ផ្សំ​ចេញពី​ថ្នាំពេទ្យ​និង​ផលិតផល​ល្អៗ​ជាច្រើន​មុខ​នាំចូល​ពី​ក្រៅប្រទេស ថែម​ទៀតផង​”​។​

​អ្នកនាង សា​លីន ក៏បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែមទៀតថា បច្ចុប្បន្ន​អ្នកនាង​កំពុង តែ​រៀបចំ​ហាង​នាំចូល​ផលិតផល​ពី​ក្រៅប្រទេស មក​លក់​ក្នុងស្រុក​ហើយ ហាង​របស់​អ្នកនាង គឺមាន​គម្រោង សម្ពោធ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយ​ហាង​នេះ​អ្នកនាង​មាន គម្រោង​ចាយ​ទុន​ជា​មធ្យម ប្រមាណ​ជាង​៥​ម៉ឺន​ដុល្លារ ហាង​ជា​លក្ខណៈ​ទ្រង់ទ្រាយ ធំ​គួរសម ក្នុង​ទីក្រុង​ភ្នំពេញ​។​

​ដោយឡែក​ចំពោះ​ការវិលត្រឡប់ មក​ចាប់​អាជីព​ជា​អ្នកសិល្បៈ នៅក្នុង​ប្រទេស​លើក​នេះដែរ ត្រូវបាន​អ្នកនាង ប្រាប់​ឲ្យ​ដឹងថា​អ្នកនាង បាន​ត្រឡប់មក​ចាប់​អាជីព ជា​អ្នកសិល្បៈ​វិញ​ប្រមាណ​៦​ខែ ហើយ​បន្ទាប់ពី​អ្នកនា​បាន​ផ្អាក​អស់​រយៈពេល​ជាង​៦​ឆ្នាំ​មកហើយ​នោះ ហើយ​ទៅ​ថ្ងៃ​អនាគត​អ្នកនាង ក៏​គ្មាន​គម្រោង​ចេញទៅ​រស់ នៅក្រៅ​ប្រទេស​វិញ​ទេ ដោយ​អ្នកនាង​ចង់​សាង​កេរ្តិ៍ឈ្មោះ នៅក្នុង​ស្រុក និង​រស់នៅក្នុង​ជីវភាព​សមរម្យ​មួយ​។​

​សូមបញ្ជាក់ថា អ្នកនាង គង់ សា​លីន គឺជា​តារាចម្រៀង មួយ​ដួង ដែល​ចូលប្រឡូក​ក្នុង វិស័យ​សិល្បៈ អស់​រយៈពេល ជាច្រើន​ឆ្នាំ ហើយ​កេរ្តិ៍ឈ្មោះ​របស់​នាង ភាគច្រើន គឺមាន​សន្ទុះ​ខ្លាំង​នៅក្រៅ​ប្រទេស ។ ទើបតែ​ពេលនេះ នាង​បាន​ត្រឡប់មក​ចាប់​អាជីព ជា​តារាចម្រៀង នៅក្នុង​ប្រទេស​រយៈ ពេល​ត្រឹមតែ​៦​ខែ​នេះ​។​

​មិនតែប៉ុណ្ណោះ​នាង​ក៏​កំពុងតែ មាន​គម្រោង​ចង់​បើក​ផលិតកម្ម​ផ្ទាល់ខ្លួន ដែល​ចាយ ទ​ន​ជាង ១០​ម៉ឺន​ដុល្លារ ហើយ​ពេលនេះ​អ្នកនាង​ក៏​កំពុង តែមាន​គម្រោង​ចាយ​ទុន​រាប់ម៉ឺន​ដុល្លារ បើកហាង កែ​សម្ផស្ស​មួយ​បន្ថែមទៀត ដោយ​អ្នកនាង​អះអាងថា​គម្រោង ទាំងអស់នោះ​នឹង​លេចចេញ​ជា​រូបរាង ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​៕​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya