ភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ នៅជិតអាកាសយាន្តដ្ឋានអន្តរជាតិ បណ្តាលឲ្យមានមនុស្សរងរបួស់ធ្ងន់និងស្រាល៤ ។
យោងតាមប្រភពព័ត៌មានដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត់ឃើញបុរស៣នាក់ជិះម៉ូតូម៉ាកសងសេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ 1BZ5192 បានធ្វើដំណើរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ពីទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយម៉ូតូរម៉ុកដឹកកញ្ចក់ មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ ក៏ជ្រុលទៅបុកយ៉ាងពេញ បណ្តាលឲ្យអ្នកបើកម៉ូតូសងសេ១២៥ រងរបួស់យ៉ាងធ្ងន់ធ្ងរ ហើយនិងអ្នកអង្គុយពីក្រោយ និងម្ចាស់ម៉ូតូរម៉ុកដឹកកញ្ចក់រងរបួស់ស្រាល ចំណែកម៉ូតូនិងរម៉ុកដឹកកញ្ចក់ត្រូវខូចខាត់ផងដែរ។
ក្រោយពេលកើតហេតុបុរសដែលរងរបួស់ធ្ងន់ខាងលើត្រូវរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាល។ ចំណែកម៉ូតូសងសេ១២៥និងម៉ូតូរម៉ុកដឹកកញ្ចក់ខាងលើត្រូវនគរនបាលជំនាញចុះ ធ្វើការវាស់វែងអូសមកយករក្សាទុកនៅអធិរដ្ឋានខណ្ឌពោសែនជ័យ រងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ ជាតិតា
» ព័ត៌មានជាតិ » ម៉ូតូបើកលឿនជ្រុលទៅបុកនិងម៉ូតូរ៉ឺម៉ុកបណ្តាលឲ្យរងរបួស់ធ្ងន់ ស្រាលបួននាក់