ភ្នំពេញ៖បុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ខណៈដែលរូបគេកំពុងជិះម៉ូតូមួយគ្រឿងតាមផ្លូវ
ស្រាប់តែមានរឺម៉កកងបីមួយទៀតបើកក្នុងល្បឿនយ៉ាងលឿន ក៏ចង្កូតម៉ូតូបត់ឆ្វេងបុកម៉ូតូ
វីវ៉ាយ៉ាងពេញទំហឹងនៅចំណុចមុខកងពលតូចលេខ៧០ ស្ថិតក្នុងភូមិព្រៃព្រីញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១៩នឹង១០នាទីយប់ថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៣។
តាមសាក្សីដែលឃើញហេតុការណ៏បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត់ឃើញ
បុរសម្នាក់ជិះម៉ូតូមួយគ្រឿហងម៉ាកវីវ៉ាពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1AG-4237 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដោពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតស្រាប់តែមានរឺម៉កកងបីមួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ទាញចង្កូតម៉ូតូបំនងបត់ឆ្វេង ស្រាប់តែជ្រុលទៅបុកម៉ូតូម៉ូតូវីវ៉ាយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្ដសាមុយមកដឹកយកទៅ
សង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯរឺម៉កក្រឡាបផ្ងាជើងច្រងាងនឹងម៉ូតូរងកាខូចខាត់
ទាំងស្រុង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអត្តរាគមន៏នឹងបានសហកាជាមួយ
នគរបាលចរាចរណ៏ធ្វើការវាស់វែង អូសរឺម៉កនឹងម៉ូតូទៅសក្សាទុកនៅអធិការដ្ឋានខណ្ឌ
ពោធិ៍សែនជ័យ រងចាំដោះស្រាយនាពេលក្រោយ។សមត្ថកិច្ចបានបញ្ជក់ថាជនរងគ្រោះខាងនេះនៅមិនទាន់ស្គាលពីអត្តសញ្ញាននោះទេ ព្រោះដោយសារតែអ្នករងគ្រោះមានរបួសធ្ងន់ធ្ងរ ត្រូវរថយន្ដសាមុយដឹកយកទៅបាត់ ចំណែកឯម្ចាស់រឺម៉កវិញក្រោយពេលកើតហេតុបានរត់គេចបាត់ភ្លាមៗ ។គួរបញ្ជក់ថាហេតុការណ៏ខាងលើនេះបង្កឡើងដោយសារម្ចាស់រឺម៉កពេលបត់មិនប្រយ័ត្ន ទើបបណ្ដាលឲ្យជួបគ្រោះថ្នាក់បែបនេះ៕ជាតិតា
» ព័ត៌មានជាតិ » រឺម៉កកងបីបើកលឿនបុកម៉ូតូវីវ៉ារងរបួសធ្ងន់ធ្ងរម្នាក់