ភ្នំពេញ៖ បុរសជនជាតិវៀណាមម្នាក់បាន រងរបួសឡើងទ្រោមខ្លួន ខណៈដែលពួកគេបានធ្វើសកម្មភាពកាបូបអ្នកលក់ជ្រូកខ្វៃ នៅក្នុងផ្សារអូឬស្សីតែមិនបានសម្រេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ នឹង ២០នាទីយប់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៦៦ស្ថិត ក្នុង សង្កាត់អូឬស្សី១ ខណ្ឌ៧មករា ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ ម្នាក់ នាក់ខាងលើមាន ឈ្មោះ វាង កុងធាញ់ ភេទប្រុស ជាជនជាតិវៀណាមមានអាយុ ៤២ ឆ្នាំ មុខរបរអ្នកលក់ នំប៉ាង ស្នាក់នៅផ្ទះជួល នៅបួកគោរ ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនសង្ស័យ នោះបានធ្វើសកម្មភាពចូលកាបូបរបស់ អ្នកលក់ជ្រូកខ្វៃ នៅក្នុងផ្សារអូឬស្សី រួច ក៏ព្យាយាមចេញមកវិញ តែដោយមានការស្រែកឆោរឡោលពីអ្នកលក់ជ្រូកខ្វៃ ក៏ ត្រូវបងប្អូនប្រជាពលរដ្ឋ ដែលបានឃើញបុរសជាជនជាតិវៀណាមខាងនេះគួរឲ្យសង្ស័យ ក៏នាំគ្នាដេញចាប់តែជនសង្ស័យ បានព្យាយាម រត់គេចខ្លួន តែដោយប្រជា
ពលរដ្ធមានគ្នាច្រើនបានដេញចាប់ រួចក៏ ព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់ ហើយទើបប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំធ្វើការសាកសួរនិង កសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ជាតិតា
» ព័ត៌មានជាតិ » ជនសង្ស័យ ម្នាក់ជាជនជាតិវៀណាម បានលូចកាបូបអ្នកលក់ជ្រូកខ្វៃ តែមិនបានសម្រេច