ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ខេត្តក្រចេះ គណបក្ស​សង្គ្រោះ​ជាតិ បើក​យុទ្ធនាការ មហា​បាតុកម្ម ​

ខេត្តក្រចេះ គណបក្ស​សង្គ្រោះ​ជាតិ បើក​យុទ្ធនាការ មហា​បាតុកម្ម ​

ក្រចេះ​៖ នា​ព្រឹក​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​យុទ្ធនាការ មហា​បាតុកម្ម​របស់ ខ្លួន​ដោយ​អហិង្សា ដែលមាន​សមាជិក​អ្នកចូលរួម ប្រមាណ​ជាង ៣០០​នាក់ នៅក្នុង​បរិវេណ​វត្ត​ក្រចេះ ។​
​កា​ធ្វើ​មហា​បាតុកម្មអហិង្សា ដោយ​ឈរ និង​អង្គុយ​ស្មឹង​ស្មាធិ៍ រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើឡើង​ក្នុង គោល បំណង​ប្រឆាំង​ទៅនឹង​លទ្ធផល​បោះឆ្នោត និង​ទាមទារ​ឲ្យ​មានការ​បង្កើត​គណៈកម្មកា​រ​ឯករាជ្យ ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់ លើ​លទ្ធផល​ឆ្នោត ចាប់តាំងពី​ម៉ោង ៧​និង​៣០​ព្រឹក រហូត​ម៉ោង ១១​។
​ក្នុងនោះ​កម្លាំង​សម្ថ​កិច្ច​នៃ​ស្នងការដ្ឋាន នគ​បាល​ខេត្តក្រចេះ​ជាច្រើន​នាក់ បានដាក់​ពង្រាយ ដើម្បី​រក្សា សន្តិសុខ សុវត្ថិភាព​ជូន​ក្រុមបាតុករ និង​ជួយ​សម្រួល​សណ្តាប់ធ្នាប់​ចរាចរណ៍ ដើម្បី​បញ្ចៀស​នូវ ការកកស្ទះ​នៅតាម​ដងផ្លូវ សាធារណៈ​។​
​បន្ទាប់ពី​ការ​ស្មឹង​ស្មាធិ៍ និង​បួងសួង​សមាជិក សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​រៀប​ចង្ហាន់​ប្រគេន​ព្រះសង្ឃ នាពេល​ថ្ងៃ​ត្រង់នោះ​ផងដែរ​៕ ឌឹម សឿន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya