ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​បើក​គេច​​ម៉ូតូ​ជ្រុល​ទៅបុក​រះ​​បង្គោល​ភ្លើង​និង​ផ្ទះ​អ្នកស្រុក​ ​

ឡាន​បើក​គេច​​ម៉ូតូ​ជ្រុល​ទៅបុក​រះ​​បង្គោល​ភ្លើង​និង​ផ្ទះ​អ្នកស្រុក​ ​

កណ្តាល ៖​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៦ កញ្ញា ។ រថយន្ត​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2R-0331 បាន​បើកបរ​ក្នុង​ល្បឿន​លឿន រួច​គេច​ម៉ូតូ​នៅ​ពីមុខ​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង បណ្តាលឱ្យ​បាក់ និង​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ខូចខាត​ទ្វារ​ខាងមុខ ។
នៅតាម​បណ្តា​ផ្លូវជាតិ​លេខ​២ មុខ​ផ្សារ​តាខ្មៅ​ថ្មី ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ បណ្តាលឱ្យ​រថយន្ត​ខូចខាត​មួយ​ចំហៀង​យ៉ាងដំណំ ។ អ្នកបើកបរ​រថយន្ត​តា​កូ​ម៉ា​ឈ្មោះ ម៉ៅ វីរៈ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​លំនៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ។ ចំណែក​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ វង្ស ស្រី ភេទ​ស្រី អាយុ​
៤២​ឆ្នាំ ។​
​អ្នកបើកបរ​រថយន្ត​និយាយថា មុនពេល​កើតហេតុ​គាត់​បើករថយន្ត​តាមផ្លូវ​ជាតិ​លេខ​២​ពី​ជើង​ទៅ​ត្បូង ពេលទៅដល់​ចំណុច​ខាងលើ​មាន​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់​ក្នុង​ទិស ដៅ​បញ្ច្រាស​គ្នា​ពី​ត្បូង​ទៅ​ជើង​ដែល​ទំនងជា​ស្រវឹង បាន​រេ​ចង្កូត​ចូល​ចំ​ពីមុខ​រថយន្ត ទើប​បួង​ចង្កូត​គេច​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បាក់ រួច​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ
​ខូចខាត​ទ្វារ​ស័ង្កសី ចំណែក​រូបគេ​រងរបួស​ស្រាល និង​រថយន្ត​ខូចខាត​មួយ​ចំហៀង​យ៉ាងដំណំ ។​
ប្រភព​បន្តថា សំណាង​ហើយ​ដែល​បាន​បង្គោល​ភ្លើង​ជួយ​ទប់ កុំ​អី​រថយន្តបុក​ទម្លុះ​ផ្ទះ​ហើយ​ដប​សាំង និង​ប្រេង​នៅក្នុង​ផ្ទះ​នោះ​អាច​បង្កឱ្យមាន​ការឆាបឆេះ ។​ក្រោយពី​កើតហេតុ ប៉ូលិសចរាចរ​ក្រុង​តាខ្មៅ​បាន​ស្ទូច​រថយន្ត​យកទៅ
​រក្សាទុក​នៅ​អធិការ ដ្ឋា​ន​នគរបាល​ក្រុង​តាខ្មៅ រង់ចាំ​ដោះស្រាយ​សំណង​ខូចខាត​ជាមួយ​ភាគី​រងគ្រោះ​តាម​នីតិវិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya