នាងក្រមុំម្នាក់ដែលសិក្សានៅសាកលវិទ្យាល័យប្រទេសចិន ឈ្មោះ A Sichuan University ទៅលេងក្នុងកម្មវិធីជប់លៀងរបស់មិត្តរួមថ្នាក់របស់នាង។
ក្នុងពិធីជប់លៀដែលប្រព្រឹត្តយ៉ាងរីករាយទាំងនាងនិងមិត្តភ័ត្ត មានអារម្មណ៍សប្បាយរីករាយជាខ្លាំងបន្ទាប់ពីនាង មានការជួបជុំគ្នា ហើយនាងបានញ៉ាំស្រាបៀរជាច្រើន និងច្រៀងរាំអស់ចិត្ត។ មានបុរសជាច្រើនអង្គុយនៅទល់មុខនាង បន្ទាប់មកទៀតមានបុរសសង្ហាពីរនាក់បាន លួងលោមនាងនិយាយពាក្យជាផ្អែមល្ហែមដាក់នាងជាច្រើន រហូតនាងយល់ព្រមទៅសណ្ឋាគារនៅជិតនោះ។ បុរសទាំងពីរនាក់នោះបានលួងលោមអោយនាង ញ៉ាំស្រាបៀរទៀតរហូតដល់នាងស្រវឹងខ្លាំងគេងលែងដឹងខ្លួន។
ពេលនាងដឹងខ្លួន កាបូបលុយរបស់នាង ក៏មិនបាត់លុយ ហើយនាងក៏មិនត្រូវបានគេចាប់រំលោភដែរ ប៉ុន្តែនាងបានឃើញមានក្រដាសមួយសន្លឹកតូចសរសេរប្រាប់នាងថា បើមិនចង់ស្លាប់ ឆាប់ទូរស័ព្ទទៅរកពេទ្យសង្គ្រោះបន្ទាន់ទៅ។ក្រោយពីនាងបានទូរស័ព្ទរៀបរាប់ពីដំណើររឿងមក លោកគ្រូពេទ្យបានពិនិត្យឃើញថា នៅខាងក្រោយខ្នងរបស់នាងស្នាមវះកាត់មួយចង្អាម ហើយលោកគ្រូពេទ្យបានសន្នតថា នាងត្រូវបានគេវះយកក្រលៀនបាត់ហើយ។ តាមការសនិ្នដ្ឋានរបស់ក្រុមគ្រូពេទ្យដោយសារនាងមិនមានការឈឺចាប់ពេល ជនល្មើសធ្វើសកម្មភាពវះយកក្រលៀនព្រោះនាងញ៉ាំគ្រឿងស្រវឹងជាច្រើន នឹងដាក់សារជាតិម្យ៉ាយព្រមទាំងមានដាក់ទឹកកកពីក្រោយខ្នងនាងផង។ ប៉ុន្មានម៉ោងក្រោយនាងបានស្លាប់នៅមន្ទីរពេទ្យ ដោយសារតែនាង មិនមានក្រលៀនប្តូរ។
ទាក់ទង់បញ្ជានេះ មនុស្សជាច្រើនសម្តែងនូវការអាណិតនាងជាខ្លាំងនិងសំណូពរអោយសមត្ថកិច្ចជួយតាមរយមុខអ្នកដែលបានប្រព្រឹត្តកុំអោយរួចពីសំណាញ់ច្បាប់៕
ដោយ ឆដា