ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រកាស​រំសាយ ​បាតុកម្ម​ត្រឹម​វេលា​​ម៉ោង​១១ និង​១៣​នាទី​

លោក​សម រង្ស៊ី និង​លោក​កឹម សុខា ប្រកាស​រំសាយ ​បាតុកម្ម​ត្រឹម​វេលា​​ម៉ោង​១១ និង​១៣​នាទី​

ភ្នំពេញ ៖​កាលពី​វេលា​ម៉ោង​១១ និង​១៣​នាទី​ព្រឹក​ថ្ងៃទី​៧ កញ្ញា ២០១៣ មានន័យថា ហាក់​បង្ហាញ​ពី​ការគោរព​ពេលវេលា ។  លោក​សម រង្ស៊ី និង​លោក​កឹម សុខា ព្រមទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​បាន​ចាក​ចេញពី​ទីលាន ប្រជាធិបតេយ្យ​ក្នុងន័យ​បញ្ចប់​ការធ្វើការ​បាតុកម្ម និង​បានប្រកាស​ឱ្យ​សមាជិក សមាជិកា
ក្រុមបាតុករ​។
​គេ​បាន​សង្កេតឃើញ​លោក​សម រង្ស៊ី និង​លោក​កឹម សុខា ឡើង​រថយន្ត​ចេញដំណើរ​រៀងៗ​ខ្លួន ខណៈពេលដែល​ព្រះអាទិត្យ​កាន់តែ​ស្រោចស្រព​កំដៅ​ខ្លាំង​មកលើ​រាជ ធានី​ភ្នំពេញ នាំឱ្យ​ក្តៅ​ពិបាក​ទ្រាំ ហើយ​ហ្វូង​បាតុករ​ក៏​ចាប់ផ្តើម​ចាកចេញ​ជា​បណ្តើរ​ពី​ទីលាន​ប្រជាធិបតេយ្យ ផងដែរ ដោយ​ហាក់ដូចជា​ស្តាប់បង្គាប់​មេ​របស់​ពួកគេ ។ នៅក្រៅ
​បរិវេណ និង​ក្នុង​បរិវេណ​មើល​ពីលើ​ទៅ​ឃើញ​ហ្វូងមនុស្ស​ដូច​ហ្វូង​ស្រមោច​រំសាយ​ចេញ តាម​ច្រក​នីមួយៗ​ទៅកាន់​លំនៅឋាន ឬ​ទីកន្លែង​របស់គេ​រៀងៗ​ខ្លួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya