កំពង់ចាម ៖ កាលពីថ្ងៃទី២៥ សីហា កន្លងទៅ ពីបទបានកាប់និងបំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជា ខូចអស់៣ផ្ទាំងធំៗ នាព្រឹកថ្ងៃទី២៤ សីហា នៅភូមិសោយ និងភូមិថ្មប្រជុំ ឃុំមៀន ស្រុកអូររាំងឪ ។
លោកផាន់ ប៊ុណ្ណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៤ សីហា ឈ្មោះមាស សំអាត បានធ្វើសកម្មភាពដោយចេតនាវាយស្លាកគណបក្សប្រជាជនកម្ពុជា អស់ចំនួន៣ផ្ទាំងដោយប្រើកាំបិតខ្វែវក្នុងនោះមាន២ផ្ទាំងស្ថិត នៅមុខផ្ទះរបស់ឈ្មោះប្រាក់ សុឃឿន បណ្តាលឲ្យដាច់រយះចំនួន៣កន្លែង
និងនៅមុខផ្ទះឈ្មោះឃឹម ទន់ចំនួន១ផ្ទាំងក្រពឹត និងរយះចំនួន៣កន្លែងដែរ ។ លុះនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែលបុរសកំណាចរូបនេះបានទៅទាញ ផ្ទាំងគណបក្សប្រជាជនកម្ពុជា នៅមុខផ្ទះឈ្មោះប៊ុត យឿន បណ្តាលឲ្យវៀចរាបដល់ដីថែមទាំងបានដកយកទងជាតិទៅបាត់ទៀត ។
លោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បញ្ជាក់ថា អតីតទណ្ឌិតឈ្មោះមាស សំអាត ត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនហើយ កំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តដោយជាប់ចោទពីបទបំផ្លិច បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ កន្លងមក បុរសរូបនេះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងមកហើយ ពីបទបំផ្លាញ
ទ្រព្យសម្បត្តិរបស់អ្នកភូមិ និងត្រូវបានសាលាដំបូងខេត្តចោទពីបទដូចគ្នានេះដែរ ។ អ្នកភូមិនិយាយថា បុរសរូបនេះមិនមែនជាជនឡប់សតិ ឬឆ្កួតទេ គឺជាមនុស្សត្រឹមត្រូវដូចគេឯង ។
ក្រោយពីមានបាតុភាពបែបនេះ លោកមេភូមិទាំង២រួមនិងលោកមេឃុំ បានដឹកនាំកម្លាំងចុះទៅត្រួតពិនិត្យមើល ព្រមទាំងធ្វើការស្រាវជ្រាវជាបន្ទាន់ ហើយមកដល់ព្រឹកថ្ងៃទី២៥ សីហា ២០១៣ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកដែលប្រព្រឹត្តអាក្រក់នេះ ឈ្មោះមាស សំអាត ។ យោងតាមបញ្ជាលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បុរសរូបនេះ
ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក អូររាំងឪដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
» ព័ត៌មានជាតិ » បុរសចំណាស់បំផ្លាញស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា