ស្ទឹងត្រែង ៖ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នាវេលាម៉ោង៣រសៀល នៅផ្ទះជនសង្ស័យក្នុងទីរួមស្រុកសៀមប៉ាង ។ អធិការនគរបាល ស្រុកសៀមប៉ាង លោក វ៉ា សុផាន់ បានថ្លែងឲ្យដឹងថា ជន សង្ស័យទាំងបីនាក់ដែលត្រូវឃាត់ខ្លួននោះរួមមាន៖ ១-ឈ្មោះ ចៃ គីរី ជាអ្នកចែកចាយដុះស្លែជាយូរឆ្នាំមក ហើយ, ២-ឈ្មោះ ចៃ ភារុណ ជាអ្នក
ចែកចាយ និងទើបចេញពីពន្ធធនាគារកាលពីចុងឆ្នាំ២០១២ ដោយ ជាប់ចោទពីបទចែកចាយថ្នាំញៀន អ្នកទាំងពីរជាបងប្អូនបង្កើត និង៣.ឈ្មោះ លុង ស៊ីស៊ុក ជាអ្នកប្រើ ប្រាស់ ហើយថ្នាំញៀនដែលយកមកប្រើប្រាស់ គឺគេបានទិញពីឈ្មោះ ចៃ គីរី ។
លោកអធិការបាន បន្តឲ្យដឹងទៀតថា ការចុះបង្ក្រាបជនទាំងបីនាក់នោះ ត្រូវបានធ្វើឡើងជាបន្ត បន្ទាប់គ្នា បន្ទាប់ពីចាប់នៅផ្ទះបានម្នាក់ហើយ សមត្ថកិច្ចបានតាមចាប់ជនសង្ស័យ រួមជាមួយថ្នាំញៀន បានពីរនាក់ទៀត នៅតាមដងផ្លូវ ត្រង់ចំណុចកែងផ្លូវប្រលានយន្តហោះ ក្នុងស្រុកសៀមប៉ាង គ្រាដែល ជនទាំងពីរនាក់ កំពុងធ្វើដំណើរតាមផ្លូវ ។ វត្ថុតាងដែលដកហូតបានពីជនសង្ស័យ មានថ្នាំញៀនប្រ ភេទមេតំហ្វេតាមីន ចំនួន២៧គ្រាប់ ធ្វើឡើងនៅរសៀលថ្ងៃដដែល ៕ ដោយ៖ ឡុង កាន់សំនៀង
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធប្រើប្រាស់និងចែកចាយថ្នាំញៀន