ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» Breaking News, ព័ត៌មានជាតិ » ប្រធាន​ក្រុមប្រឹក្សា សហជីព​ជាតិ​កម្ពុជា អំពាវនាវ​ដល់ក​ម្មក​រ​រោងចក្រទាំងអស់កុំទៅ​ធ្វើ បាតុកម្មថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៣ នេះ

ប្រធាន​ក្រុមប្រឹក្សា សហជីព​ជាតិ​កម្ពុជា អំពាវនាវ​ដល់ក​ម្មក​រ​រោងចក្រទាំងអស់កុំទៅ​ធ្វើ បាតុកម្មថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៣ នេះ

​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃទី​០៦​ខែកញ្ញា លោក សោម អូន ប្រធាន​ក្រុមប្រឹក្សា សហជីព​ជាតិ កម្ពុជា (CCNU) បានចេញ​សារ លិខិត​មួយច្បាប់ ដែល​គេហទំព័​អរិយធម៌ ទទួលបាន ដោយមាន​ការអំពាវនាវ​ដល់​កម្មករ​កម្មការិនី​ទាំងអស់ មេត្តា​រក្សា​ភាពនឹងនរ និង ស្ងៀមស្ងាត់ បន្ត​បំពេញភារកិច្ច តាម​តួនាទី​រៀងៗ​ខ្លួន ហើយ​ចៀសវាង​ការ ចូលរួម​តាម​ការ​ញុះញង់ របស់​អ្ន​នយោបាយ​មួយចំនួន ដែល​ធ្វើឱ្យ​បាត់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​ដល់​ជីវភាព រស់នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​។​
​លោក​សោម អូន បាន​និយាយ ក្នុង​សេចក្តីអំពាវនាវ​ថា CCNU សូម​ធ្វើការ​ស្វាគមន៍ ចំពោះ​ដំណើរ ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២៨ កក្កដា ឆ្នាំ​២០១៣ ត្រូវបាន​មតិសាធារណ​:​ជាតិ អន្តរជាតិ ជាពិសេស​អង្គការ អន្តរជាតិ​សំខាន់ៗ ដែល​បាន បញ្ជូន​តំណាង ចូលរួម​ជា​អ្នកសង្កេតការណ៍ បានផ្តល់​ការវាយតម្លៃ​ថា “​ការបោះឆ្នោត នៅ​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្ត​ទៅដោយ​ភាពរលូន មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ និង ស្រប​តាប​លទ្ធិប្រជាធិបតេយ្យ ដែល​អាច​ទទួលយកបាន​” ។​
​លោក​បន្តថា CCNU មាន​សមាជិក​ប្រមាណ ជាង​៤០​ម៉ឺន​នាក់ សុទ្ធតែជា​កម្មករ កម្មការិនី ដែល​កំពុង​ប្រកបការងារ​នៅតាម​បណ្តា​រោងចក្រ សហគ្រាស នៃ ព្រះរាជា​ណ​ចក្រ​កម្ពុជា​។ ហេតុនេះ CCNU សូម​អំពាវនាវ ដល់​អង្គការ​សហជីព សហជីព ដែល​នៅ​ចំណុះ​CCNU បងប្អូន​កម្មករ និយោជិត​ទាំងអស់ មេត្តា​រក្សា​ភាព​ហ្នឹង​នរ និង ស្ងៀមស្ងាត់ បន្ត​បំពេញភារកិច្ច​តាម​តួនាទី​រៀងៗ​ខ្លួន ហើយ​ចៀសវាង ការចូលរួម​តាម​ការ​ញុះញង់ អូសទាញ និង ឃោសនា​របស់​អ្នកនយោបាយ​មួយចំនួន ដែល​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង ប៉ះពាល់​ដល់​ជីវភាព​រស់​។​
​នៅ​ចុងបញ្ចប់​លោក​សោម អូន បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​កម្មករ និយោជិត​ទាំងអស់ នឹង​អនុវត្ត តាម​សេចក្តីអំពាវនាវ​នេះ និង មិន​ចូលរួម​តាម​ការ​ញុះញង់ និង ឃោសនា​របស់ អ្នកនយោបាយ មួយចំនួន ដោយ​ទុកឱ្យ​គណបក្សនយោបាយ​ទាំងពីរ បន្ត​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya