ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » សាលា​រាជធានី​ភ្នំពេញ​ ៖ ក្រុមបាតុករ​តវ៉ា​ទាមទារ​ទម្លាក់​លោក កឹម សុខា បាន​ជូនដំណឹង​មុន​

សាលា​រាជធានី​ភ្នំពេញ​ ៖ ក្រុមបាតុករ​តវ៉ា​ទាមទារ​ទម្លាក់​លោក កឹម សុខា បាន​ជូនដំណឹង​មុន​

​នៅ​ថ្ងៃ​ពុធ​នេះ​សាលា​រាជធានី​ភ្នំពេញ បាន​កែប្រែ​ការអះអាង​របស់ខ្លួន​ថា ក្រុមបាតុករ​ដែល​តវ៉ា​ទាមទារ​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា បាន​ជូនដំណឹង​មក​សាលាក្រុង មុនពេល​ធ្វើបាតុកម្ម ដែល​ការលើកឡើង​នេះ​ផ្ទុយ​ពី​ការអះអាង​កាលពីមុន​។​

 

​សេចក្តីថ្លែងការណ៍​រប​ស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៦​ខែតុលា ឆ្នាំ​២០១៦ នៅមុខ​វិមាន​រដ្ឋសភា ប្រជាពលរដ្ឋ​ប្រមាណ​៥​ពាន់​នាក់ បាន​ចូលរួម​សម្តែង​មតិ​តាមរយៈ​”​បាតុកម្មអហិង្សា​មួយ​” ក្នុង​គោលបំណង​ទម្លាក់​លោក កឹម សុខា ពី​តំណែង​។ សេចក្តីថ្លែងការណ៍​បន្ត​ថា​៖ “​សម្រាប់​ការធ្វើ​បាតុកម្មអហិង្សា​នេះ សាលា​រាជធានី​ភ្នំពេញ​បានទទួល​លិខិត​ជូនដំណឹង​ពី​តំណាង​ប្រជាពលរដ្ឋ​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ហើយ​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ សាលា​រាជធានី​បាន​កោះអញ្ជើញ​តំណាង​ក្រុមបាតុករ​មក​ប្រជុំពិភាក្សា​និង​ណែនាំ​ពី​នីតិវិធី​នៃ​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ក្នុងនោះ​តំណាង​បាតុករ​ក៏បាន​បញ្ឈប់​និង​រំសាយ​បាតុកម្ម​នៅវេលា​ម៉ោង​១០​និង​៣០​នាទី នា​ខែ​ឆ្នាំ​ដដែល បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​មក​ទទួល​ញត្តិ​”​។​
​ទោះជា​យ៉ាងណា នៅ​ព្រឹក​ថ្ងៃទី​២៦​ខែតុលា បាតុករ​រាប់ពាន់នាក់ បាន​ប្រមូល​ផ្តុំគ្នា​និង​តវ៉ា​នៅមុខ​វិមាន​រដ្ឋសភា ដើម្បី​ឲ្យ​ដកតំណែង លោក កឹម សុខា ដោយ​ពួកគាត់​ចោទប្រកាន់ថា​លោក កឹម សុខា ជា​”​មនុស្ស​បោកប្រាស់ ក្រឡេច​ក្រឡុក​និង​ជា​អ្នក​ដែល​នាំទុក្ខ​ដល់​ប្រជាពលរដ្ឋ​”​។ បាតុកម្ម​នោះ​មិន​មានការ​យាមកាម​និង​ឃ្លាំមើល​តឹងតែង​ពី​កម្លាំង​សមត្ថកិច្ច​នោះទេ​។​
​សេចក្តីថ្លែងការណ៍​រប​ស់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ទៀតថា​៖ “​ដោយឡែក​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​១៥​នាទី បង្កដោយ​ជន​មួយក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​ឲ្យ​មាន​ស្នាមរបួស​មកលើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប ដោយ​ពុំ​ដឹង​មូលហេតុ បន្ទាប់ពី​ក្រុមបាតុករ​បាន​រំសាយ​បាន​រួចរាល់​ហើយ​”​។ សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា​៖ “​សាលា​រាជធានី​ភ្នំពេញ​មានការ​សោកស្តាយ​និង​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​ខាងលើ​ដែល​កើតឡើង​ចំពោះ​អ្នកតំណាងរាស្ត្រ​២​រូប​និង​ចាត់វិធានការ​ស្រាវជ្រាវ​រក​ជនបង្ក​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន​”​។​

 

​ដោយឡែក​នៅ​រសៀល​ថ្ងៃទី​២៦​ខែតុលា បន្ទាប់ពី​ហិង្សា​កើតឡើង ការឆ្លើយ​ឆ្លងតាម​ទូរស័ព្ទ​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា បាតុកម្ម​ប្រឆាំង​លោក កឹម សុខា មិនបាន​សុំ​ការអនុញ្ញាត​ពីសា​លា​រាជធានី​នោះទេ​។ លោក​បន្តថា​នៅពេល​ដឹងថា បាតុកម្ម​កើតឡើង សាលា​រាជធានី​បាន​ហៅ​តំណាង​ដឹកនាំ​បាតុកម្ម​មក​សាកសួ​រ​ភ្លាមៗ នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី ហើយ​ពួកគេ​សន្យាថា នឹង​រំសាយ​នៅ​ម៉ោង​១០​និង​៣០​នាទី​។ លោក​មានប្រសាសន៍ថា​៖“​បាតុកម្ម​បាន​រំសាយ​នៅ​ម៉ោង​១០​និង​៣០​នាទី ខ្ញុំ​អត់​យល់​ដែរ​ថា​មាន​មូលហេតុ​អី​បានជា​ហិង្សា​កើតឡើង​”​។​

 

​លោក ឡុង ឌី​ម៉​ង់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ បន្ទាប់ពី​សាលា​រាជធានី​បានចេញ​សេចក្តីថ្លែងការណ៍​ថា សាលា​រាជធានី​ភ្នំពេញ​បានទទួល​លិខិត​ជូនដំណឹង​ពី​តំណាង​ប្រជាពលរដ្ឋ​សុំ​ធ្វើបាតុកម្ម មួយថ្ងៃ​មុន​ថ្ងៃ​ឈប់សម្រាក​២៣​តុលា ដែល​លោក​ថា​នេះ​ជា​មូលហេតុ​លោក​មិន​បានឃើញ​លិខិត​ស្នើសុំ​នោះ​។ លោក​បន្តថា​ពេល​លោក​មក​ធ្វើការ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា លោក​ក៏បាន​ទទួលដំណឹង​ថា​មាន​បាតុកម្ម​កើតឡើង ហើយ​លោក​ក៏បាន​ហៅ​តំណាង​បាតុករ​មក​ពិភាក្សា ហើយ​ក្រុមបាតុករ​នោះ​ក៏បាន​សម្រេច​រំសាយ​បាតុកម្ម​ភ្លាមៗ​។​
​ទាក់ទង​នឹង​បាតុកម្ម​ដែល​ចំនួន​បាតុករ​ច្រើន​ដល់​៥​ពាន់​នាក់ លោក ឡុង ឌី​ម៉​ង់ មានប្រសាសន៍ថា​សាលា​រាជធានី​ភ្នំពេញ​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​ធ្វើបាតុកម្ម​ត្រឹម​ចំនួន​២០០​នាក់ ហើយ​ប្រសិនបើ​លើសពីនេះ​ត្រូវមាន​ការស្នើសុំ​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ​៕ VODdfd

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya