ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ស្រុក​ត្រាំកក់​ឃាត់​ខ្លួន​មន្ដ្រី​យោធា​​ម្នាក់​បាញ់បោះ​សេរី ​

ប៉េអឹម​ស្រុក​ត្រាំកក់​ឃាត់​ខ្លួន​មន្ដ្រី​យោធា​​ម្នាក់​បាញ់បោះ​សេរី ​

តាកែវ ៖ ប្រភពពី​មន្ដ្រី​កងរាជអាវុធហត្ថ ស្រុក ត្រាំកក់​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ង៉ែត សុភ័ក្ដ្រ អាយុ​២៨​ឆ្នាំ ជាម​ន្ដ្រី យោធា​នៅ​កងពលតូច​លេខ​៧០ និង​មាន ទីលំនៅ​ភូមិ​ធ្លា ឃុំ​អណ្ដូង​ខ្មែរ ស្រុក​កំពង់បាយ ខេត្ដ​កំពត ។​
​មន្ដ្រី​យោធា​ម្នាក់ និង​ជា​អង្គរក្ស​អ្នកធំ​ផង​នោះ​ត្រូវបាន​កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ពីបទ​បាញ់បោះ​សេរី​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ស្ថិតនៅ​ភូមិ​ត្រញំង​ស្នោ ឃុំ​ញ៉េ​ង​ញ៉ា​ង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ​។​
​ក្រោយពី​កងរាជអាវុធហត្ថ​ស្រុក​ត្រាំ  កក់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បាញ់​មែន ដោយសារ​ទាស់ ពាក្យសម្ដី​គ្នា​បន្ដិចបន្ដួច​ជាមួយ​មិ​ត្ដ​ភក្ដិ នៅ​កន្លែងកើតហេតុ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន កងរាជអាវុធហត្ថ​បញ្ជូនបន្ដ​ទៅ​សាលា ដំបូង​ខេត្ដ​តាកែវ​ចាត់ការ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya