ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » បញ្ជូន​ឪពុក រំលោភ​កូនស្រី​ចុង​អាយុ​៦​ឆ្នាំ ទៅ​ដេក​គុក​ ​

បញ្ជូន​ឪពុក រំលោភ​កូនស្រី​ចុង​អាយុ​៦​ឆ្នាំ ទៅ​ដេក​គុក​ ​

ភ្នំពេញ​៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពីបទ រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស រួច​បញ្ជូន​សំណុំរឿង​ទៅឱ្យ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​តាម ច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​៦ កញ្ញា នេះ​។​
​ឪពុកចុង​រូបនេះ​ឈ្មោះ កែ សុភ​ណ្ឌ អាយុ​៣០​ឆ្នាំ ជា​អ្នក​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៣ ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​យឹម វ​ណ្ណី ជា​ម្តាយ​ក្មេងស្រី​អាយុ​៦​ឆ្នាំ និង​ត្រូវជា​ប្រព​ន្ឋ​របស់​ឈ្មោះ កែ សុភ​ណ្ឌ ដែល​ចោទថា បាន​ចាប់រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ប្តី​មុន ។​
​បន្ទាប់ពី​បានទទួល​ដំណឹង​នេះ ម្តាយ​ក្មេងស្រី​ក៏​ប្រញាប់​មក​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​កូនស្រី​ហូរឈាម​តាម​ប្រដាប់ភេទ រួច​ក៏​នាំ​នាង​ទៅកាន់​មន្ទីរពេទ្យ ហើយ​ខាង​មន្ទីរពេទ្យ​បានបញ្ជាក់​ថា កូន​របស់គាត់​ពិតជា​ត្រូវ​រងគ្រោះ​ដោយសារ​ការរំលោភ​សេពសន្ថវៈ​ប្រាកដ​មែន ទើប​ម្តាយ​ក្មេងស្រី​បានដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​នគរបាល ដើម្បី​ចាប់ខ្លួន​បុរស​ជា​ប្តី​យកមក​កាត់ទោស​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya