ភ្នំពេញ ៖ កាលព្រឹកថ្ងៃទី៦ កញ្ញា បាននាំខ្លួនអតីតឧកញ៉ា តាន់ សេងហាក់ និង មនុស្សប្រុសស្រី៤នាក់ទៀត មកសាលាដំបូងរាជធានីភ្នំពេញដើម្បីសួរដេញដោលលើការចោទប្រកាន់ពីបទ ជួញដូរគ្រឿងញៀន និង សមគំនិត។
ក្នុងសវនាការនោះមានលោកស្រី គឹម ដានី ជាប្រធានក្រុមប្រឹក្សា លោក តែ សំអាង និង លោកស្រីពេជ ម៉ារ៉ែន ជាសមាជិក ព្រមទាំងមានចូលរួមពីលោក ជេត ខេមរា ជាតំណាងអយ្យការ និងមានមេធាវីចំនួន៥នាក់ ដែលការពារជនជាប់ចោទ។ រហូតមកដល់វេលាថ្ងៃត្រង់នេះ តុលាការសាកសួរពុំទាន់ចប់នៅឡើយទេ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចដកហូតបានម៉ាទឹកកចំនួន២កញ្ចប់ ធំ ម្សៅសចំនួន៧ខាំ និងគ្រឿងញៀន១០កញ្ចប់តូច រួមទាំងរថយន្ត២គ្រឿងម៉ាកគា ពាក់ស្លាកលេខភ្នំពេញ 2R 7453 និងកាមរីមួយគ្រឿង ម៉ូតូចំនួន៩គ្រឿង ម៉ាស៊ីនថត៤គ្រឿង រួមទាំងសម្ភារៈផ្សេងៗមួយចំនួនទៀត។ បន្ទាប់មកសមត្ថកិច្ចបានដោះលែងមនុស្ស៤នាក់នៅកន្លែងកើតហេតុ រួចបញ្ជូនមនុស្ស១២នាក់មកការិយាល័យដើម្បីសាកសួរ ៕