ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកញ្ញា នៅទីលានប្រជាធិបតេយ្យ ហើយមកទល់ពេលនេះយើងសង្កេតឃើញមានការសាកល្បង នៃការធ្វើបាតុកម្មពីរដងរួចមកហើយ។ វាហាក់ដូចជាមានទ្រង់ទ្រាយតូច ងាយនឹងគ្រប់គ្រងបាន ចុះចំណែកឯការធ្វើបាតុកម្មនៅថ្ងៃទី៧ ខែកញ្ញា វិញ តើគណបក្សសង្គ្រោះជាតិប្រាកដទេថាខ្លួនអាចគ្រប់គ្រងបាន
មួយរយភាគ រយនោះ?
ពាក់ព័ន្ធ នឹងអ្នកចូលរួម ឬអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនេះផងដែរ យើងទាំងអស់គ្នាបានដឹងរួចមកហើយ គឺនៅក្នុងការដង្ហែក្បួនឃោសនារកសម្លេងឆ្នោត។ មានអ្នកគាំទ្ររបស់គណបក្សសង្គ្រោះជាតិមួយចំនួនធំ បានស្រែកគំហកដាក់អ្នកដំណើរ ដែលគាត់ធ្វើដំណើរតាមផ្លូវនៃក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិ។ មិនត្រឹមតែប៉ុណ្ណោះ
ក៏មានការបង្គាប់ប្រាប់ទៅអ្នកដំណើរដ៏ទៃទៀតដែលមិនមែនជាអ្នក គាំទ្រគណបក្សសង្គ្រោះជាតិ នៅតាមផ្លូវឲ្យស្រែកតាមខ្លួន បើមិនដូច្នេះទេពួកគេនឹងរំខានដំណើរមិនឲ្យទៅមុខទៀតបានឡើយ។
ឥឡូវនេះ យើងបានដឹងហើយពីចរិតមេទ័ព និងកូនទ័ពរបស់គណបក្សសង្គ្រោះជាតិ ដូច្នេះមានការសង្ឃឹមតិចណាស់ដែលថាបាតុកម្មអហិង្សាអាចកើតមានឡើង នេះបើយោងតាមអ្វីដែលធ្លាប់កើតមានឡើង ពោលគឺអ្វីដែលយើងបានលើកឡើងមកខាងលើ។ បើយើងនិយាយពីពាក្យថា បាតុកម្មអហិង្សាវិញ មានន័យថា ការមិនបៀតបៀនគេ ការមិនធ្វើទុក្ខគេឲ្យបានសេចក្តីលំបាក។ ចុះសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនធំ បានហៅអ្នកគាំទ្រគណបក្សប្រជាជនថាជាយួននោះវិញ វាយ៉ាងណាដែរ? នេះឬអហិង្សា! ប្រហែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬមេដឹកនាំសង្គ្រោះជាតិមិនបានប្រើពាក្យពេចន៍ឲ្យបានត្រឹមត្រូវ ឬយ៉ាងណា?៕