ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​​ខណ្ឌដង្កោ​ដេញ​ផ្អើល​ពេញ​​មួយ​ខណ្ឌ​ទម្រាំ​ចាប់បាន ​

ប៉ូលិស​​ខណ្ឌដង្កោ​ដេញ​ផ្អើល​ពេញ​​មួយ​ខណ្ឌ​ទម្រាំ​ចាប់បាន ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១១ និង ១០​នាទី​ព្រឹក នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ទល់មុខ​បុរី​ប៉េង​គង់ ក្នុង​ភូម​ម័​រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ហេតុការណ៍​ភ្ញាក់ផ្អើល យ៉ាង​កក្រើក​មួយ បានកើត​ឡើង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ក្នុងខណៈ ដែល​សមត្ថកិច្ច​នគរ​បាលច​ម្រុះ ក្នុង​មូលដ្ឋាន បាន​ដេញចាប់​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​អ៊ែ​ប្លែក ដោយ
​សង្ស័យ ពាក់ព័ន្ធ​ទៅនឹង​ករណី​បទល្មើស​ព្រហ្មទណ្ឌ ។
​លោក​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ យឹម សារ៉ាន់ បាន​ឲ្យ​ដឹងថា មុននឹង​ឈានដល់​ការឃាត់ខ្លួន ជន សង្ស័យ​ខាងលើនេះ គឺ​រូបលោក​បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ ចុះ​ល្បាត​តាម​មូលដ្ឋាន ក្នុង​បំណង​ការ ពារ​សុវត្ថិភាព ប្រជាពលរដ្ឋ​ឲ្យ​ស្របទៅតាម គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព ហើយ​ខណៈ ដែល​កម្លាំង​របស់លោក
បានឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ អ៊ែ​ប្លែក ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ព្រះ សីហនុ 1A-5530 ជិះ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ស្ថិតក្នុង​ការសង្ស័យ ទើប​រូបលោក​បញ្ជា​ឲ្យ កម្លាំងចម្រុះ​ក្នុង​ខណ្ឌដង្កោ ចេញ​គ្រប់​ច្រកល្ហក
ពួនស្ទាក់ និង​ដេញចាប់​ជនសង្ស័យ​នោះ យកមក​ធ្វើការ សាកសួរ ។​
​ទាក់ទិន​នឹង​ករណីនេះ សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់បាន​ថា ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​អ្វីមួយ​ឲ្យ ប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​គេ​សន្និដ្ឋានថា ពាក់ព័ន្ធ​នឹង​បទល្មើស ជួញដូរ ម៉ូតូ​គេចពន្ធ (​លួច​ពី​គេ​មក​លក់​ឲ្យ​អ្នកដទៃ​)​។ ហើយ​ជនសង្ស័យ​រូបនេះ មានឈ្មោះ ធី វិ​រៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ស្រុកកំណើត
នៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្នក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។​
​ក្នុង​ប្រតិបត្តិការ ដេញចាប់​ជនសង្ស័យ​យ៉ាង​ប្រផាប់​ប្រ​ភីង ខាងលើនេះ គឺ​កម្លាំង​នគរបាល​មូលដ្ឋាន ប៉ុស្តិ៍ ដង្កោ ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម្នាក់ឯង ស្ថិតក្នុង​សភាព​ភ័យខ្លាច ដូច្នេះ​កម្លាំង​ក៏បាន​ដេញចាប់ ព័ទ្ធ​ជន សង្ស័យ​ដើម្បី​សាកសួរ ប៉ុន្តែ​ជនសង្ស័យ​មិនបាន​ឈប់​ម៉ូតូ ក៏បាន​ព្យាយាម​ជិះ​រត់គេចខ្លួន តាំង​ពីមុខ​វត្ត សំបួរមាស ទៅដល់
​គោលដៅ​នគរបាល​កំពុង​ល្បាត ក្នុង​សង្កាត់​ជើងឯក ដោយ​ជនសង្ស័យ​ឃើញ មាន​នគរ បាល​កំពុង​ឈរ​ពួនស្ទាក់ រូបគេ​ក៏បាន​ត្រឡប់​ម៉ូតូ​ជិះ​រត់គេចខ្លួន រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ ទើបត្រូវ​នគរបាល ដែល​កំពុង​ដេញចាប់ បាន​ហក់ធាក់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ទៅនឹង​ថ្នល់ រួម​កម្លាំង​នគរ បាល​ចាប់​វាយខ្នោះ ៕
​ដោយ៖ សហការី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya