ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​​សង្ស័យ​ជាប់​ពាក់ព័ន្ធ​​ជាមួយ​មេ​ប៉ុស្តិ៍​សំពៅ​ពូន​ ​

ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀន​​សង្ស័យ​ជាប់​ពាក់ព័ន្ធ​​ជាមួយ​មេ​ប៉ុស្តិ៍​សំពៅ​ពូន​ ​

កណ្តាល ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​សំពៅ​ពូន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង ថា ជនសង្ស័យ​ឈ្មោះ​ហុង ចន្ថា ត្រូវជា​ប្អូនថ្លៃ​របស់លោក នួន សំណាង នាយ​នគរបាល​ប៉ុស្ដិ៍​ឃុំ​សំពៅ​ពួន ស្រុក​កោះធំ​ខេត្ដ កណ្ដាល ហើយ​ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ដ៏​សកម្ម​ម្នាក់ ដែល​កន្លងទៅ​តែងតែ​ធ្វើ សកម្មភាព​ចែកចាយ​និង​ជួញដូរ​ថ្នាំញៀន
​នៅក្នុង​មូលដ្ឋាន​ស្រុក​កោះធំ  ជាពិសេស​នៅក្នុង​ឃុំ​សំពៅ​ពួន​តែម្ដង ។ ប៉ុន្ដែ​មិនដែល​ត្រូវបាន ចាប់ខ្លួន​ពី​សំណាក់​សមត្ថកិច្ច​មូលដ្ឋាន​នោះឡើយ ដោយសារតែ​ជនសង្ស័យ​ជាប់សែស្រឡាយ​ជាមួយ​លោកនាយ​ប៉ុស្ដិ៍​សំពៅ​ពូន​។
​លោក​អធិការនគរបាល​ស្រុក​កោះធំ​បានធ្វើ​ការបញ្ជា​ឱ្យ​លោកនាយ ប៉ុស្ដិ៍ ចុះ​ប្រតិ​ប​ត្ដិ​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​ចែកចាយ  និង​ជួញដូរ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​ដែរ តែ​លោកនាយ​ប៉ុស្ដិ៍​មិនដែល​អើពើ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា ជនសង្ស័យ​នោះទេ ព្រោះ​បើ​ធ្វើការ​ស្រាវជ្រាវ​ច្បាស់​ជា​ឈានទៅដល់​ចាប់ខ្លួន​ប្អូនថ្លៃ
របស់គេ​(​នាយប៉ុស្តិ៍​)​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា លោកនាយ​ប៉ុស្តិ៍​បានធ្វើការ​ឃុបឃិត​គ្នា​ជាមួយ​ប្អូនថ្លៃ ដើម្បី​ងាយស្រួល​ក្នុងការ​ជួញដូរ​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន ។​
​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០១ ខែកញ្ញា កន្លងទៅ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ពីរ​នាក់ ស្ថិតនៅក្នុង​អាហារ​ដ្ឋា​ន​ផ្ទះស្បូវ​សុភមង្គល ក្នុងភូមិ​ស្ងោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ដ​តាកែវ ។​
​យោង តាម​របាយការណ៍ របស់លោក​វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន​កង​រាជ​អាវុធ ហត្ថ​ខេត្ដ​តាកែវ បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ទី​១-​ឈ្មោះ​ហុង ចន្ថា អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង ភូមិ​ខ្ពប ឃុំ​សំពៅ​ពួន ស្រុក​កោះធំ ខេត្ដ​កណ្ដាល (​ត្រូវជា​ប្អូនថ្លៃ​លោក នួន
សំណាង នាយប៉ុស្តិ៍​សំពៅ​ពូន​) និង​ទី​២-​ឈ្មោះ​ឡេង ហ៊​ត អាយុ ៣៣​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​បច្ចុប្បន្ន​ក្នុងភូមិ​ខ្ពប ឃុំ​សំពៅ​ពួន  ស្រុក​កោះធំ ខេត្ដ​កណ្ដាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya