តាកែវ ៖ ចោរពីរនាក់ត្រូវប្រជាពលរដ្ឋព្រួតវាយដល់ស្លប់ បន្ទាប់ពីក្រុមចោរធ្វើសកម្មភាព ប្លន់ម៉ូតូ តែត្រូវប្រជាជននៅនៅកន្លែងកើតហេតុ ចាប់បាន ក្រុមចោប្លន់ម៉ូតូទាំងនោះ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ នៅចំណុចខាងលិចភ្នំតាម៉ៅ ស្រុកបាទី ។
យោងតាមប្រភព ពីប្រជាពលរដ្ឋម្នាក់ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៣ កន្លងទៅនេះ មានករណី ប្លន់ម៉ូតូC១២៥ ស៊េរី ឆ្នាំ២០១២ មួយគ្រឿង របស់ប្រជាពលរដ្ឋម្នាក់ ឈ្មោះ សៅ សឺង មានទីលំនៅក្នុងឃុំក្រាំងធ្នង់ ស្រុកបាទី ពីសំណាក់ក្រុមចោរ ប្លន់ម៉ូតូបីនាក់ ដោយក្រុមចោរទាំងនោះ បានភ្ជង់គំរាម នៅចំណុចភូមិហនុមាន ។ ក្រោយពីប្លន់បានហើយ ក្រុមចោរទាំងនោះ បានជិះម៉ូតូពីរ គ្រឿងគេចខ្លួន ហើយក៏ត្រូវកំលាំងនគរបាលស្រុកបាទី ចាប់ខ្លួនបានម្នាក់ ដោយឡែកបក្ខពួកពីរនាក់ទៀត ត្រូវបានប្រជាពលរដ្ឋ មួយក្រុមចាប់ខ្លួន បាននៅចំណុចព្រៃខាងលិច សួនសត្វតាម៉ៅ ជាមួយនឹងម៉ូតូម៉ាកស្មាស់ មួយគ្រឿង ហើយដោយក្រុមប្រជាពលរដ្ឋគ្មាន ការជឿជាក់ លើប្រព័ន្ធតុលាការ ដែលតែងតែដោះលែង ក្រុមចោរទាំងនោះ ពួកគេក៏បានវាយម្នាក់មួយដៃមួយជើងរហូតដល់ស្លាប់ ចោរពីរនាក់នោះតែម្ដងទៅ ។ ក្រុមចោរប្លន់ពីរនាក់ ដែលប្រជាពលរដ្ឋ សំលាប់នោះទី១ឈ្មោះ ឃឹម សុក្រិត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ វាសនា រ៉ាឌី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ចំណែកជនសង្ស័យម្នាក់ទៀតដែលសមត្ថកិច្ចចាប់បាន កាលពីរសៀលថ្ងៃទី៥ ម្សិលមិញត្រូវបានកំលាំងសមត្ថកិច្ចស្រុកបាទី សហការជាមួយ ព្រោះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ ដោយមានការចូលរួមពីលោកស្នងការខេត្តតាកែវផងនោះ បាននាំខ្លួនឲ្យទៅយកកាំភ្លើង ដែលខ្លួនគេបានបោះចោលនៅចំណុចភ្នំតាម៉ៅ រួចបញ្ជូន ទៅរង់ចាំដោះស្រាយតាមផ្លូច្បាប់៕
» Breaking News, ព័ត៌មានជាតិ » ចោរពីរនាក់ ត្រូវប្រជាពលរដ្ឋព្រួតវាយរហូតដល់ស្លាប់