បាត់ដំបងៈ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចភូមិ-ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី តាមដីកាតុលាការ លេខ៥១៨ ដបចខ ចុះ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរលោក គឹម រ៉ាវី ដោយចោទ ពីបទ ធ្វើឲ្យខូច ខាតទ្រព្យសម្បត្តិគេ ដោយចេតនា ។
មន្ត្រីនគរបាល អនុវត្តដីកាស្រុករុក្ខគីរីម្នាក់បានឲ្យដឹងថា យោងតាមដីកាលេខ៥១៨ ដបចខ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរលោក គឹម រ៉ាវី របស់តុលាការខេត្តបាត់ដំបង កម្លាំងនគរ បាលស្រុករុក្ខគីរី បានអនុវត្តចាប់ខ្លួន បុរស់ម្នាក់ឈ្មោះ ស៊ ភុំ ភេទប្រុស អាយុ៣១ឆ្នាំ កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី៥ ខែកញ្ញា
ឆ្នាំ២០១៣ នៅចំណុចភូមិ-ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ដោយជាប់ចោទពីបទ ធ្វើ ឲ្យខូចខាតទ្រព្យសម្បត្តិគេ ដោយចេតនា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ នៅចំណុច ភូមិ-ឃុំព្រៃ ត្រឡាច ស្រុករុក្ខគីរីខេត្តបាត់ដំបង ខណៈជនជាប់ចោទ បានមកលេងស្រុកកំណើត រួចបញ្ជូនមកស្នងការ នគរបាលខេត្ត បញ្ជូនបន្តទៅតុលាការខេត្ត ៕