ភ្នំពេញ ៖ កាលពីថ្ងៃទី៦ កញ្ញា ២០១៣ នេះ នៅសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយលោកហូ វ៉ាន់ តំណាងរាស្ត្រមណ្ឌលភ្នំពេញ ស្តីអំពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពេលធ្វើបាតុកម្ម ។ លោកឃួង ស្រេង អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយតំណាងគណបក្សសង្គ្រោះជាតិនាវេលាម៉ោង៩ និង៣០នាទីព្រឹក។
ក្នុងកិច្ចប្រជុំនោះលោកហូ វ៉ាន់ បានបញ្ជាក់ និងចុះហត្ថលេខារួមគ្នាថា ការធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យនោះ មាន ១-ការជួបជុំស្មឹងស្មាធសមាធិចាប់ពីម៉ោង៧ព្រឹករហូតដល់ ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៧ កញ្ញា ២០១៣ ។ ២-ត្រូវបញ្ចប់នៅត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ និងមិនមានការហែក្បួន ឬដាក់ញតិទៅស្ថាប័នណាមួយនោះទេ ។ ៣-មិនមានការបោះជំរំត្រាំត្រែងនៅតំបន់នោះដែរ ។
អាជ្ញាធររាជធានីភ្នំពេញ នឹងត្រៀមកម្លាំងការពារសន្តិសុខឱ្យបានតឹងរឹងនៅក្រៅបរិវេណទីលាន ប្រជាធិបតេយ្យ ដើម្បីកុំឱ្យមានបាតុភាពណាមួយកើតឡើងនោះឡើយ ៕