កាលពីថ្ងៃព្រហស្បតិ៍ ទី០៥ កញ្ញានេះ សមត្ថកិច្ច និង កងរាជអាវុធហត្ថបានរឹតបន្ដឹងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋដែល ចេញចូលក្នុងរាជធានីភ្នំពេញ ដោយឆែកឆេររកអាវុធជាតិផ្ទុះ ខណៈពេលដែលមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹង ត្រូវគេធ្វើឡើង រយៈពេល ២ថ្ងៃខាងមុខ។ រថយន្តទាំងឡាយដែលធ្វើដំណើរចូលមករាជធានីភ្នំពេញត្រូវបានឆែកឆេរ មុននឹងអនុញ្ញាតឲ្យបន្តដំណើរ។ ការឆែកឆេរនេះត្រូវបានសមត្ថកិច្ចនៅនឹងកន្លែងអះអាងថាដើម្បី ត្រួតពិនិត្យរកអាវុធ ជាតិផ្ទុះ។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ ឲ្យដឹងថា ការឆែកឆេររកអាវុធជាតិផ្ទុះនេះធ្វើឡើង ក្នុងគោលបំណងការពារ និង ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលដែលមានការប្រមូលផ្ដុំ ធ្វើបាតុកម្មនៅរាជធានីភ្នំពេញ។ ប៉ុន្តែ ក៏លោក ខេងទីតូ បញ្ជាក់ថា ពុំមានការឃាត់រថយន្ត ឬឃាត់មនុស្សទុកនោះទេ ប្រសិនបើពួកគេពុំមាន ផ្ទុក
អាវុធជាតិផ្ទុះខុសច្បាប់នោះ។
អ្នកនាំពាក្យរូបនេះបន្តទៀតថា ប្រតិបត្តិការឆែកឆេរអាវុធនេះ នឹងបន្តធ្វើរហូតទាល់តែសភាពការណ៍ នៃការប្រមូលផ្ដុំចូលរួមបាតុកម្មនេះល្អឡើងវិញ ហើយការឆែកឆេរនេះគឺធ្វើតែនៅច្រកចូលភ្នំពេញប៉ុណ្ណោះ គ្មានឡើយការឆែកឆេរនៅតាមបណ្ដាខេត្តនានា៕
ដោយ៖សហការី
» Breaking News, ព័ត៌មានជាតិ » ប៉ូលិសត្រួតពិនិត្យជាតិផ្ទុះនៅតាមបណ្ដាច្រកចូលរាជធានីភ្នំពេញ