ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» Breaking News, ព័ត៌មានអន្តរជាតិ » ឡាន​១៣០​គ្រឿង​បុក​បន្ដកន្ទុយ​គ្នា ​

ឡាន​១៣០​គ្រឿង​បុក​បន្ដកន្ទុយ​គ្នា ​

អ្នកនាំពាក្យ​ស្នងការ​ប៉ូលិស​ស្រុក Kent បានឱ្យដឹងថា ចំនួន​អ្នករងរបួស​នឹង​កើន​ឡើងជា​បន្ដទៀត ប៉ុន្ដែ​ជា​ភ័ព្វ សំណាង​គ្មាន​អ្នកណា​បាត់បង់​ជីវិត​ក្នុង គ្រោះថ្នាក់​នោះឡើយ ។ នៅពេលនេះ ក៏​មិនទាន់មាន​របាយការណ៍​ស្ដីពី​ការខូចខាត​ផងដែរ ។ នៅពេលនេះ​រថយន្ដ​ជា ច្រើន​បាន​កកស្ទះ​នៅលើ​ស្ពាន​អាកាស​នោះ ដោយ​មិនអាច​ចរាចរ
​ទៅមុខ ឬ ថយក្រោយ​បានឡើយ ។
​អាកាសធាតុ​ចុះ​អ័ព្ទ​បាន រាំងស្ទះ​ដល់​ការធ្វើ​ចរាចរ​នានា​ក្នុងប្រទេស​អង់គ្លេស​នាពេល​មមាញឹក បំផុត ។ អ្នកបើកបរ​រថយន្ដ​មើលផ្លូវ​មិនបាន​ឆ្ងាយ បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ដោយមាន​រថយន្ដ​រហូត​ដល់​១៣០​គ្រឿង បុក​បន្ដកន្ទុយ​គ្នា​នៅលើ​ស្ពាន​អាកាស Sheppey ភាគ​ខាងកើត​ស្រុក Kent ប្រទេស​អង់គ្លេស ។ គ្រោះថ្នាក់​នោះ
បណ្ដាល​អ្នកបើកបរ​៦​នាក់​រងរបួស​ធ្ងន់ និង​២០០​នាក់​ផ្សេងទៀត​រងរបួស​កម្រិត ខុសៗ​គ្នា​ទៀត ។​ ​ការចុះ​អ័ព្ទ​នៅ​តំបន់​អឺរ៉ុប​ក៏ ដូច​អា​មេ រិ​ក​បង្កឱ្យមាន​គ្រោះថ្នាក់​បន្ដកន្ទុយ​គ្នា​ជា​ញឹកញាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya