ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » ក្មេងស្រី​​ចុះមក​​​បោក​ខោអាវ​​ទាញ​ដៃ​យក​រំលោភ ​

ក្មេងស្រី​​ចុះមក​​​បោក​ខោអាវ​​ទាញ​ដៃ​យក​រំលោភ ​

ព្រៃវែង ៖ ករណី​ប៉ុនប៉ង​រំលោភ​លើ​ក្មេងស្រី​មិនទាន់ គ្រប់​អាយុ​នេះ បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​នៅផ្ទះ​ក្មេងស្រី​រងគ្រោះ ក្នុងភូមិ​ពោធិ៍​ព្រឹក្សា ឃុំ​ព្រាល ស្រុក​កញ្ជ្រៀច ខេត្ដ​ព្រៃវែង​។​
​ជន​ល្មោភកាម​ម្នាក់ ត្រូវបាន ប្រជាពលរដ្ឋនៅក្នុង​ភូមិ និង​កម្លាំង​សមត្ថ កិច្ច​មូលដ្ឋាន បាន​ចុះ ទៅ​ឃាត់ខ្លួន​ភ្លាមៗ​នៅ ពេលដែល​ជននេះ កំពុង​ធ្វើ​សកម្មភាព​ចាប់ រំលោភ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ខណៈ ដែល ក្មេងស្រី​ចុះពីលើផ្ទះ​មក​បោក​ខោអាវ ហើយ ត្រូវបាន​ជននេះ ទាញ​ដៃ​អូស​ទៅខាង​ក្រោយ ផ្ទះ ស្រាត ខោអាវ​ប៉ង​ចាប់រំលោភ ប៉ុន្ដែ​មិន ទាន់
​បានសម្រេច​នោះឡើយ ។​
​អធិការនគរបាល​ស្រុក​កញ្ជ្រៀច លោក ចាន់ ណា​រិ​ទ្ធ បានឱ្យដឹងថា ជន​ល្មោភកាម​រូប នេះ ឈ្មោះ​ឈិន ចាន់​សិត អាយុ​២៥​ឆ្នាំ រស់ នៅ​ភូមិ​ឆ្កឹស ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្ដ ព្រៃវែង ដោយឡែក​ក្មេងស្រី​រងគ្រោះ ឈ្មោះ ណ ស ន អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ ។​
​លោក​ចាន់ ណា​រិ​ទ្ធ បាន​បន្ដថា នៅវេលា ម៉ោង​កើតហេតុ​ខាងលើនេះ ជនសង្ស័យ​បាន ជិះ​កង់​ទៅដល់​ផ្ទះ ក្មេង ស្រី​រងគ្រោះ ហើយ សួររក​ផ្លូវ​ទៅក្រោយ ពេលនោះ​ក្មេងស្រីរ​ងេ គ្រាះ ចុះពីលើផ្ទះ ដើម្បី​បោក​ខោអាវ ។ ពេល ឃើញ​ឱកាស​ដូច្នេះ​ជនសង្ស័យ​បាន​ចាប់​ក្មេងស្រី​រងគ្រោះ អូសទាញ​ទៅក្រោយ​ផ្ទះ ហើយ ធ្វើ សកម្ម ភាព​ចាប់​ស្រាតខោ
ដើម្បី​រំលោភ ប៉ុន្ដែ​ត្រូវបាន​ក្មេងស្រី​រងគ្រោះ ស្រែក​ឆោ ឡោ រួច​ប្រជា​ពល រដ្ឋ​នៅក្នុង​ភូមិ និង​សមត្ថកិច្ច មូលដ្ឋាន​បាន​ទៅ​ជួយ​អន្ដរាគមន៍​ភ្លាមៗ ចាប់ ជនសង្ស័យ​រូបនេះ តែម្ដង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya