ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ឈើ​គ្រញូង​ត្រូវ​មេព្រៃ​បង្ក្រាប​នៅ​ខេត្ដ​សៀមរាប​ ​​

ឈើ​គ្រញូង​ត្រូវ​មេព្រៃ​បង្ក្រាប​នៅ​ខេត្ដ​សៀមរាប​ ​​

សៀមរាប ៖ គំនរ​ឈើ​ក្រញូង​ជាង​២០​តោន ស្មើនឹង​ជិត​២០​ម៉ែត្រ​គីប ដែល​ឈ្មួញ​ដឹក​យកទៅ​លាក់ទុក​នៅក្នុង​ព្រៃ​ចំការ ស្ថិតក្នុង​ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ត្រូ​បាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ បង្ក្រាប​រឹបអូស​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ក្នុងស្រុក​បន្ទាយស្រី ដើម្បី​ឲ្យ​ម្ចាស់​ឈើ​ចូលខ្លួន​ដោះស្រាយ និង
​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​កាលពី​ម៉ោង​៤​រសៀល ថ្ងៃទី​៤ ខែកញ្ញា រហូតដល់​រសៀល​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​ចំណុច​ទួល​ក្រឡាញ់ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប ដោយមាន​បញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ដ​សៀមរាប សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ជាច្រើន​ទៀត ។​
​លោក ម៉ែន វុទ្ធី មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​សៀមរាប ប្រាប់​នគរ​វត្ដថា ដោយមាន​បញ្ជា​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ខេត្ដ​សៀមរាប លោក ទា គឹម​សុទ្ធ និង​ព្រះរាជអាជ្ញា​អម​សាលា​ខេត្ដ​សៀមរាប សមត្ថកិច្ច​ជំនាញ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជាច្រើន​ទៀត បាន​ឡោម​ព័ទ្ធចាប់​កន្លែង​ស្ដុក​ឈើ​គ្រញូង​ខុសច្បាប់​បាន​២១​តោន ស្មើនឹង​១៨,២៣២​ម៉ែត្រ​គីប យកទៅ​រក្សាទុក ដែល​ឈើ​គ្រញូង​ទាំងនោះ មាន​តូច ធំ និង​ឫស ត្រូវបាន​ឈ្មួញ​ដឹក​យកមក​ស្ដុក​ទុក​នៅក្នុង​ព្រៃ​ចំការ​ខាងលើ ដើម្បី​រក​ឱកាសល្អ នឹង​ឈាន​យកទៅលក់​ឲ្យ​ក្រុម​ឈ្មួញ​បន្ដទៀត ។ លោក​បន្ថែមថា ឈើ​គ្រញូង​ដែលមាន​តំលៃ​រាប់​សឹ​ប​ម៉ឺន​ដុល្លារ ត្រូវបាន​ជនល្មើស​លួច​កាប់​នៅ​តំបន់​ព្រៃ​ចំការ​គ្រញូង ដោយ​ដឹក​តាម​រថយន្ដ​មក​ស្ដុក​ទុក​ដោយមាន​គ្រប​តង់​លាក់បាំង​ពី​ភ្នែក​សមត្ថកិច្ច​។
ទោះជា​យ៉ាងណា ការបង្ក្រាប​ឈើ​គ្រញូង​ទ្រង់ទ្រាយ​ធំ​នេះ សមត្ថកិច្ច​ជំនាញ​មិនទាន់​ចាប់បាន​ម្ចាស់​ឈើ ដើម្បី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​អះអាងថា និង​តាមរក​ម្ចាស់​ឈើ​បន្ដទៀត​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ឈើ​គ្រញូង​រាប់សិប​តោន ដែល​ឈ្មួញ​ដឹក​យកមក​លាក់ទុក​ក្នុងព្រៃ​ចំការ​នោះ ឈ្មោះ ហុង ដែលជា​ឈ្នួ​ញ​ឈើ​ដុះ​ស្លែ​ក្នុង​អាណាចក្រ​ក្រុង​ទេសចរណ៍​ប្រ​វ​ត្ដិ​សាស្ដ្រ​អង្គរ រាប់សិប​ឆ្នាំ​មកហើយ ដឹកយក​លាក់ទុក​ក្នុង​តំបន់​នោះ ។​
ប្រភព​បន្ដថា កន្លែង​គំនរ​ឈើ​ច្រើន​ដូច​ភ្នំ​នេះ មាន​លំនៅឋាន​ពលរដ្ឋ​នៅក្បែ​ដែរ តែ​ហេតុ​អី​កី​មិនមាន​អាជ្ញាធរ ឬ​មន្ដ្រី​ជំនាញ​ណាមួយ​ដឹង ដែល​អាច​សង្ស័យថា ម្ចាស់​ឈើ ឈ្មោះ ហុង ជូន​សំណែន​អ្វីមួយ​ដល់​សមត្ថកិច្ច​ហើយ បាន​លាក់ទុក​បាន​ស្រួលបួល​និង​ស្ងប់ស្ងាត់​យ៉ាងដូច​នេះ​។ ប្រភព​បន្ដទៀតថា ការរក​ឃើ​គំនរ​ឈើ​គ្រញូង​ដ៏​ច្រើន​បែបនេះ
ប្រហែលជា​ម្ចាស់​ឈើ មិនបាន​ផ្ដល់​លាភ​សក្ដា​រៈ​ដល់​មន្ដ្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្សេង​ទៀតហើយ​មើលទៅ ។ លោក​បន្ថែមថា​អ្នក​ប្រ​ព្រឹ​ត្ដបទ​ល្មើស​នេះ តាមច្បាប់​ព្រៃឈើ​មានទោស ពីមួយ​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ផងដែរ តាម​មាត្រា​៩៨ នៃ​ច្បាប់
​ព្រៃឈើ​ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya