ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១ និង ០០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៦ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្សនៅមុខផ្ទះ សំណាក់ ហេង ហេង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។ បានធ្វើឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារ យុវជនចំនួន ២ នាក់ ជិះម៉ូតូមួយគ្រឿង ចេញ ពីក្លឹបរាំ កម្សាន្តអារីណា ហើយ ត្រូវក្រុម ក្មេងស្ទាវ មានគ្នាជាង១០ នាក់ មានប្រុស មានស្រី ជិះម៉ូតូ៥ទៅ ៦ គ្រឿង ព្រួតវាយពួក គេយកម៉ូតូជិះរត់គេចខ្លួនអស់។
សមត្ថកិច្ចបានឲ្យដឹងថា យុវជន ២ នាក់ខាងលើនេះទី ១ ឈ្មោះ ម៉ម រតនា ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ និងទី ២ ឈ្មោះ រាជ ភេទប្រុស អាយុ ១៩ ឆ្នាំ ស្នាក់នៅជិតគ្នា។
ហើយម៉ូតូរបស់ពួកគេ ដែលត្រូវក្រុមក្មេងស្ទាវព្រួតវាយ យកទៅ បាត់ខាងលើនេះម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-2774 ។
ជនរងគ្រោះបាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ចេញពីក្លឹបរាំកម្សាន្ត អារីណា ធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ ៤៨៤ ឡើងទៅផ្លូវព្រះមុនីវង្ស រហូតដល់ ចំណុចកើតហេតុ ស្រាប់តែមានក្រុមក្មេងស្ទាវប្រុស ស្រីជាង ១០ នាក់ ជិះម៉ូតូ ៥ទៅ ៦ គ្រឿង មកព័ទ្ធវាយទៅ លើពួកគេ បណ្តាលឲ្យរងរបួសបែកមុខបែកមាត់ ហើយក្រុមក្មេងស្ទាវខាងលើ បានលើកម៉ូតូរបស់ជនរងគ្រោះ ជិះរត់គេចខ្លួនបាត់ ស្រមោលឈឹង ៕
» ព័ត៌មានជាតិ » ក្រុមក្មេងស្ទាវព័ទ្ធវាយយកម៉ូតូជិះ រត់គេចខ្លួនបាត់