ភ្នំពេញ៖ រថយន្តតាក់ស៊ីម៉ែត្រ ១គ្រឿង ដែលបើកបរក្នុងល្បឿនលឿនហើយ រេចង្កូតបុករះរបាំងថ្មចែកទ្រូងផ្លូវ បាក់អស់៣កង់ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ត្រូវការខូចខាតយ៉ាងដំណំ។
ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២៤ នឹង ២០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ០៦ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅជិតផ្លូវបំបែកលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ ៤ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកលើកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត តាក់ស៊ីម៉ែត្រ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I 9826 បើកបរធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកើត ដោយបានបើកយ៉ាងលឿន លុះដល់ចំណុចកើតហេតុ ខាងលើនេះស្រាប់តែរេង្កូតបុករះ របាំងថ្មចែកទ្រូងផ្លូវទាំងកម្រោលតែម្តង បណ្តាលឲ្យទ្រូងផ្លូវត្រូវខូចខាតចំនួន ៣ កង់ ហើយរថយន្តបង្កហេតុត្រូវ ក្រឡាប់ផ្ងារជើងច្រងាង រងនូវការខូចខាតទាំងស្រុង ។ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យអ្នកបើកបរត្រូវ រងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្តែងដល់កន្លែងកើតហេតុ ដោយសង្កេតឃើញថា របាំងថ្មចែកខាងលើនេះវាមានការទ្រុតទ្រោមយូរហើយ នោះដូច្នេះបានសម្រេចឲ្យម្ចាស់រថយន្ត ហៅរថយន្តមកស្ទូចយកទៅជួសជុល ដោយមិនបានអូសយករថយន្តនេះទៅរក្សាទុកនៅកន្លែងណាឡើយ ៕
» ព័ត៌មានជាតិ » រថយន្តតាក់ស៊ីម៉ែត្របើកបុករបាំងថ្មពុះទ្រូងបាក់ ៣ កង់ក្រឡាប់ផ្ងារជើងច្រងាង