ភ្នំពេញ ៖ មន្ត្រីប៉ួលិសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនដោយភាពស្រវឹងស្រាធងដែលនោះក៏ទៅបុកនិងកន្លែងគេកំពុងជួសជុលលូបណ្តាលឲ្យរងរបួសស្រាល់ កាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នៅជិតតស្ពានស្ទឹមានជ័យ ។
តាមប្រភពព៏ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមន្ត្រីប៉ួលិសម្នាក់ដែលរងរបួសខាងលើបានជិះម៉ូតូមួយគ្រឿង ម៉ាកសងសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ1AH 5329 បានធ្វើដំណើរយ៉ាងលឿនពីផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូងស្រាប់តែមកដល់ ចំណុចកន្លែងកើតហេតុ ក៏ជ្រុល ទៅបុកលូដែលគេទុកយកទៅធ្វើ យ៉ាងពេញទំហឹង
សំណាងល្អអ្នកបើកម៉ូតូរងរបួសស្រាល់ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ធបានជួយលើកម៉ូតូរងជនរងគ្រោះដាក់ទៅលើម៉ូតូកង់បីទៅផ្ទះ ព្រោះ តែម៉ូតូមិនរងកាខូចខាត់មិនអាចធ្វើដំណើរទៅមុខបាន ។
គួរបញ្ចាក់ថាចំពោះគ្រោះថ្នាក់នេះមកពីមន្ត្រីប៉ួលិសម្នាក់ខាងលើបានបើកបរម៉ូតូក្នុងស្ថានភាពស្រវិង ទើបធ្វើឲ្យគាត់ជួបនិងគ្រោះបែបនេះ៕ ជាតិតា
» ព័ត៌មានជាតិ » មន្ត្រីប៉ួលិសម្នាក់ស្រវឹងជិះ ម៉ូតូ លឿនពេកជ្រុលចង្កួតទៅបុកជួសជុលលូ រងរបួសស្រាល