ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​ម៉ាក គារ បើក បុក​គូទ ម៉ូតូ​សូ​ហ្គូ​ន របួស ស្រាល​ពីរ​ម្នាក់ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​តែ​ត្រូវ នគរបាល​ដេញ​ឃាត់​ ​

ឡាន​ម៉ាក គារ បើក បុក​គូទ ម៉ូតូ​សូ​ហ្គូ​ន របួស ស្រាល​ពីរ​ម្នាក់ ហើយ​រថយន្ត​ព្យាយាម​បើក​រត់​តែ​ត្រូវ នគរបាល​ដេញ​ឃាត់​ ​

ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​គារ មួយគ្រឿង​ក្នុង ល្បឿន​លឿន​បាន​ជ្រុល បុក​ម៉ូតូ​សូ​ហ្គូ​ន​មួយគ្រឿង​បណ្តាល​ឲ្យ​រងរបួស ស្រា​ល់ពីរ ម្នាក់ នៅ​ចំណុច ផ្លូវ​២៦១ កែង​ផ្លូវ​១៥៦  ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ ទូល​គោក ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេចខ្លួន​តែ​ត្រូវ​នគរបាល​ដេញ​ព័ទ្ធចាប់ បាន​ភ្លាមៗ​។ ករណីនេះ​បានកើត
​ឡើង​កាលពី​វេលា​ម៉ោង ៨​នឹង ៤០ នាទី​យប់​ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៣​។
​    ​យោងតាម​សេចក្តី​រាយ​កាណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ម្នា​ក់បាន​ដឹក​កូនស្រី​ម្នាក់​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​សូ​ហ្គូ​ន  ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1C 3167​ហើយ ធ្វើដំណើរ​តាម បណ្តោយ​ផ្លូវ​២៦១  ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង  ដោយបាន​ជិះ​លឿន​ល្មម ខណៈ​ដល់​ចំណុច​កែង​ផ្លូវ​១៥៦  ស្រាប់​តែមាន​បុរស​ម្នា​ក់បាន​បើករថយន្ត​ម៉ាក​គារ ពណ៌​ស្ករ មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2V 0289​ដែល​បើក​ស្របគ្នា​ជាមួយ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​២៦១​ក្នុង ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួច បាន​ជ្រុល​ល្បឿន​ទៅបុក​ពីក្រោយ ម៉ូតូ​សូ​ហ្គូ​ន យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដូ​ល ហើយ អ្នក បើក​ម៉ូតូ និង​អ្នក​អង្គុយ ពីក្រោយ រងរបួស​ស្រាល់  ។​
​ចំណែក ម៉ូតូ​រង​ការខូចខាត​បន្តិចបន្តួច ហើយ​ភ្លាមៗ​នោះ​រថយន្ត​បង្ក​មិនបាន ឈប់​ដើម្បី ទទួលខុសត្រូវ​ឡើយ ដោយ​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​រត់គេចខ្លួន តែ​ដោយ ត្រូវ​នគរបាល ឃើញ​ហេតុការណ៍​ខាងលើនេះ​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម​រថយន្ត​ដល់ ដល់​ចំណុច​ផ្លូវ​ម៉ៅ​សេទុង ទលមុខ​សាលារៀន​សន្ធរម៉ុក ទើប​ធ្វើកា​ឃាត់​បាន​រួច​ក៏​អូស
រថយន្ត​បង្ក​ហេតុនេះ យកមក កន្លែងកើតហេតុ​វិញ​ដើម្បី​បន្តធ្វើ​ការវាស់វែង ៕

ដោយ៖ ជាតិតា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya