បន្ទាយមានជ័យ៖ បុរសវ័យ៣០ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចប៉ូលិសធ្វើការឃាត់បញ្ជូនទៅអធិការដ្ឋានក្រុងប៉ោយប៉ែតដោយសង្ស័យពីបទឆរបោករថយន្ត កាលពីរសៀលម៉ោង ៤និង៥០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីទទួលបានពាក្យបណ្តឹងពីម្ចាស់រថយន្ត។លោកសែម សុខ ភេទប្រុស អាយុជាង៤១ឆ្នាំជាម្ចាស់រថយន្តដែលមានទីលំនៅក្នុងក្រុងប៉ោយប៉ែត ជាអ្នករត់តាក់ដឹកភ្ញៀវបរទេស ពីប៉ោយប៉ែត ទៅសៀមរាបបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ទ្រី លី ភេទប្រុស អាយុ ជាង៣០ឆ្នាំ រស់នៅម្តុំរោងវីដេអូរ២ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យគ្មានមុខរបរ
ជាក់លាក់ទេ ហើយជនសង្ស័រូបនេះធ្លាប់បានជួលរថយន្ត របស់ខ្លួនជិះជាច្រើនលើកមកហើយ ដែលតំលៃជួលក្នុងមួយថ្ងៃពី១៥០០បាត ទៅ២០០០បាត តែងតែយកមក ប្រគល់ឲ្យវិញតាមពេលកំណត់ ។ ប៉ុន្តែកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ កន្លងទៅ ជនសង្ស័យបានជួលរថយន្តរបស់គាត់ម៉ាក ឆ្លាម ទៅជិះដោយសន្យាថាជួលតែមួយ
ថ្ងៃស្រាប់តែបាត់៥ថ្ងៃមិនឃើញយកមកអោយវិញ ពេលលោកទៅទាមទាយករថយន្តដល់ផ្ទះសង្ស័យសន្យាបែបនេះសន្យាបែបនោះលោក ឃើញសភាពការមិនស្រួលក៏ទៅប្តឹងនគរបាល ក្រុងប៉ោយប៉ែតឲ្យ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ តែម្តង។
លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានអោយអ្នកសាព័ត៏មានដឹងថាក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានសួរនាំជនសង្ស័យឈ្មោះ ទ្រី លី បានសារភាពថារូបគេពិតជាបានយករថយន្តនោះទៅបញ្ជាំឲ្យអ្នកផ្សេង ដើម្បីយកប្រាក់លេងល្បែង។ពេលនេះសមតកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ។
ក្នុងកិណីនេះជនសង្ស័យបើសមត្ថកិច្ចរកឃើញថា បានយករថយន្តទៅបញ្ចាំ រឺលក់នឹងត្រូវទទួលទោសទៅតាមច្បាប់ព្រហ្មទណ្ណថ្មី ចំនែកអ្នកទទួលបញ្ចាំ រឹអ្នកទទួលទិញក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ ៕ដោយ សម្បត្តិ សីហា
» ព័ត៌មានជាតិ » ជួលឡានគេជិះមួយថ្ងៃបាត់ប្រាំថ្ងៃម្ចាស់ប្តឹងដាក់ខ្នោះ