ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ក្នុង​រយៈពេល​១​ម៉ោង​ឡាន​​ដឹកឈើ​គ្រញូង​៣​​គ្រឿង​ត្រូវបាន​បង្ក្រាប​ ​

ក្នុង​រយៈពេល​១​ម៉ោង​ឡាន​​ដឹកឈើ​គ្រញូង​៣​​គ្រឿង​ត្រូវបាន​បង្ក្រាប​ ​

កំពង់ធំ​៖    ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​សហា​ការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ​ដោយមាន​ការចូលរួម​ពី​កំ​លាំ​នគរបាល កងរាជអាវុធហត្ថ​ខេត្ត​និង​កំលាំង​សឹក​រង​កំពង់ធំ​ក្នុង​រយៈពេល​១​ម៉ោង​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ក្រញូង​ចំនួន​៣​គ្រឿង​កាលពី​វេលា​ចន្លោះ​ម៉ោង​៤​ទៅ​៥​ទៀបភ្លឺ​ឈានចូល ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៣​។ ក្នុងករណី​នៃ​ការ បង្ក្រាប​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើនេះ​! លោក តុង យី ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​បានឱ្យដឹងថា នៅពេលដែល​បានទទួល​ពត៌មាន​ពី​បណ្តាញ​រាយ​ការណ៍​មក​ថា​មាន​រថយន្ត​ដឹក​បទល្មើស​ឈើ​ក្រញូង​ធ្វើដំណើរ​ចេញពី​ខេត្តព្រះវិហា​ឆ្លងកាត់​ខេត្តកំពង់ធំ​នោះ​។ លោក​បានដាក់​កម្លាំង​អោយ​ចាំ​ស្ទាក់​រថយន្ត​មុខសញ្ញា​ខាងលើ​!​រហូត​ដល់ពេល​ទាបភ្លឺ​ថ្ងៃខែ​ខាងលើ​ទើប​ឃើញ​រថយន្ត
​មុខសញ្ញា​បង្ហាញខ្លួន​!​កម្លាំង​របស់​យើង​បាន​ស្ទាក់​ពីមុខ​នៅ​កន្លែង​ខុសៗ​គ្នា​បង្ក្រាបបាន​ចំនួន​៣​គ្រឿង​។ ចំណែក​អ្នកបើក​បរបាន​ចុះ​រត់គេចខ្លួន​ទាំងយប់​!​រួច​ក៏​នាំយកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋ​ព្រៃឈើ​ស្ទោង​ដើម្បី​ធ្វើការ​វាស់វែង​ចាត់ការ​ទៅតាម​ច្បាប់​។
​តាម​ប្រភព​ពត៌មាន​ពី​លោក ហម វីរៈ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សាលា​វី​ស័​យ​បាន​ឲ្យ​ដឹងថា ចំពោះ​​រថយន្ត​ដឹក​ក្រញូង​ទាំង​៣​គ្រឿង​ដែល​កំលាំង​សមត្ថកិច្ច​យើង​ធ្វើការ​បង្ក្រាបបាន​នោះ​រួមមានៈ​១.​រថយន្ត​ម៉ាក​កាមរី​គូត​ហើម​ពណ៌​ខ្មៅ​គ្មាន​ផ្លាកលេខ មាន​ឈើ​ក្រញូង​ចំនួន​៨៩​ដុំ ទម្ងន់​៧៨០​គីឡូ ស្មើ​និង​០,៦៥​ម៉ែត្រគូប ទី​២.​រថយន្ត​បា​ឡែ​ន​ពណ៌​ស្ករ​គ្មាន​ផ្លាកលេខ មាន​ឈើ​ក្រញូង​គ្រាក់​ចំនួន ១៤៦​ដុំ ទម្ងន់​៩៩០​គីឡូ ស្មើ​និង​
០,៨២៥​ម៉ែត្រគូប រថយន្ត​ទាំង​២​គ្រឿង​បង្ក្រាបបាន​នៅ​ចំនុច​ភូមិគ​គី​ឃុំ​សាលា​វិស័យ ស្រុង​ប្រាសាទ​ប​ល្ល័​ង្គ ។
ចំណែក​រថយន្ត​ទី​៣,​លោក ឈាង មាលា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ស្វាយ​ប្រាប់ថា​!​ជា​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម​ពណ៌​កណ្តុរ​ប្រមេះ​គ្មាន​ផ្លាកលេខ​កំលាំង​យើង​បង្ក្រាបបាន​នៅ​ចំនុច​ភូមិ​វល្លិ​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ យកមក​ធ្វើការ​វាស់វែង​មាន​ចំនួន​៩៥​ដុំ ទម្ងន់​៧៨៦​គីឡូ ស្មើ​និង​០,៦៥​ម៉ែត្រគូប​ទុក​ចាត់​
​ការ​តាមច្បាប់​៕ ដោយ៖ ​សុផាត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya