ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ទីតាំងល្បែងស៊ីសងប្រជល់មាន់បៀអាប៉ោងនិងយូគី មួយកន្លែង កំពុងជ្រកក្នុងកាស៊ីណូ ដែលគ្មានផ្លាកយីហោត្រឹមត្រូវ បើកលេង យ៉ាងអនាធិបតេយ្យ​  ||     ប្រទះឃើញរថយន្តស៊េរីទំនើបម៉ាកហ្វដ ដឹកភ្ញៀវបង្កប់ឈើប្រណីតយ៉ាងគឃ្លើន បន្លំភ្នែកសមត្ថកិច្ច​  ||     ល្បី ក្រុម​រថយន្ត​ដឹកឈើ​ ត្រូវគេ​ស្គាល់​ជា​របស់​មេ​ឈ្មួញ​ម្នាក់​ តែង​រកស៊ី​ឈើ​ល្មើសច្បាប់ ​ប្រចាំ​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​រហ័ស​នាម​ថា ​ចែ​មុំ​៣​ខេត្ត​  ||     ល្បី ខាងប្រព្រឹត្តអំពើពុករលួយ ប្រធានសាខាគយខេត្តបាត់ដំបង​ លោក យូ ហេង ?​  ||     តុលាការខេត្តមណ្ឌលគិរី ចេញដីកាឃុំខ្លួនឧត្ដមសេនីយ៍ផ្កាយ២ ម្នាក់ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បង្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » អតីត​សកម្មជន​បក្សប្រឆាំង​ដង្ហែរ​ក្បួន​ប្រឆាំង​ដំណើរ​លោក សម រង្ស៊ី ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

អតីត​សកម្មជន​បក្សប្រឆាំង​ដង្ហែរ​ក្បួន​ប្រឆាំង​ដំណើរ​លោក សម រង្ស៊ី ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ឧ​ត្ត​រ​មានជ័យ ៖ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រយ​នាក់​បាននាំគ្នា ជិះ​គោយន្ត ២៦​គ្រឿង ដង្ហែ​ក្បួន​តវ៉ា​ប្រឆាំង​ដំណើរ របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចុះទៅ ជួប​សកម្មជន​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នា​ព្រឹក​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៥​នេះ​។ អតីត​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ដែល​កំពុង​ដឹកនាំ​ការតវ៉ា បាន​អះអាងថា ពួកគេ​ឆ្អែត​ចិត្តនឹង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​មានតែ​ការសន្យា តែ​មិន​បានធ្វើ​អ្វី​សម្រាប់​ពួកគេ​ឡើយ ពួកគេ​មិន​ចង់​ឲ្យ​ថ្នាក់ ដឹកនាំ បក្សប្រឆាំង​ទៅ​បោកប្រាស់​ពួកគេ​ទៀត​នោះទេ​។​

 

​លោក សម រង្ស៊ី រួមជាមួយ​ថ្នាក់ដឹកនាំ​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ទៀត នៅ​ព្រឹក​ថ្ងៃ​ពុធ នេះ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​អ្នកគាំទ្រ​របស់​ក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជាមួយ​ដំណើរ​ចុះ​ជួប​អ្នកគាំទ្រ​នៅ​ខេត្ត​ភូមិភាគ ឧ​ត្ត​រ នៃ​ប្រទេស​កម្ពុជា និង​ជា​កន្លែង​ទី​សមរភូមិ​ប្រយុទ្ធ បង្ហូរឈាម​រវាង​ខ្មែរ និង​ខ្មែរ នា​សម័យ​សង្គ្រាម​នេះ មាន ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់ ដែល​អះអាងថា សុទ្ធតែជា​អតីត​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ​នោះ បានចេញ ក្បួន​គោយន្ត អមដោយ​បដា​តវ៉ា​ផ្សេងៗ ជាមួយ​ការ​រំលេច​ជា​អក្សរ​ថា ពួកគេ​ឆ្អែតឆ្អន់​ជាមួយ​ការសន្យា​របស់​ថ្នាក់​ដឹក នាំ គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួកគេ​មិន​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង ចុះទៅ​បំពុល​ពួកគេ​ទៀត​នោះទេ​។​

 
​នៅលើ​បដា​របស់​ប្រជាពលរដ្ឋ​ទាំងនោះ បានសរសេរថា «​យើងខ្ញុំ​មិនឱ្យ សម រង្ស៊ី ចូលមក​បោកប្រាស់ ប្រជារាស្ត្រ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៀត​ទេ !»​។​

 
​លោក កែន កុសល ដែល​បាន​អះអាងថា ចូល​បម្រើ​លោក សម រង្ស៊ី តាំងពី​ឆ្នាំ​១៩៩៦ និង ជា​អតីត​បេក្ខភាព​ក្រុម ប្រឹក្សា​ខេត្ត​ឧ​ត្ត​រ​មានជ័យ លេខ​រៀង​ទី ៤ នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​អះអាង​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន ដើមអម្ពិល ពេល​កំពុងបើក​គោយន្ត​ប្រឆាំង​ដំណើរ​របស់លោក សម រង្ស៊ី ថា លោក សម រង្ស៊ី និង លោក កឹម សុខា មានតែ​ទ្រ​ស្តី តែ​ការអនុវត្ត​វិញ គឺ​សូន្យ ។​

 
​លោក កែន កុសល បាន​បន្តថា ពួកគាត់ ជា​អ្នក​ស្ម័គ្រស្មោះ និង​បាន​លក់​ដីស្រែ ដីចម្ការ​អស់​ជាច្រើន ដើម្បី​បម្រើ នយោបាយ​នោះ ទីបំផុត​មិន​ទទួលបាន​អ្វី​ទាំងអស់ ហើយ​នៅពេល​ជួប​ទុក​ត្រូវគេ​រំលោភបំពាន​ដីធ្លី មិនដែល​ឃើញ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ចុះជួយ​ម្តងណា​ឡើយ ។​

 
​លោក កែន កុសល បានបញ្ជាក់​យ៉ាង​ដូច្នេះ « ក្នុង​ខ្លួន​របស់ខ្ញុំ ក្នុង​ចិត្ត​របស់ខ្ញុំ ឃើញថា មេដឹកនាំ​របស់​គណបក្ស សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី និង​ឯកឧត្តម កឹម សុខា លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និង​បាវចនា​របស់លោក​ល្អ ណាស់ ក៏ប៉ុន្តែ ធ្វើ​មកលើ​ប្រជាពលរដ្ឋ​អត់​មាន ។ បញ្ហា​ដែល​ខ្ញុំ​ឆ្អែត​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ខ្ញុំ​ធ្វើ​ចំណាយ លុយ​មិនតិចជាង ២​ម៉ឺន​ដុល្លារ តាំងពី​ឆ្នាំ​១៩៩៦​មក បញ្ហា ដែល​ខ្ញុំ​ខឹង​នេះ គឺ​ឯកឧត្តម សម រង្ស៊ី លោក បោក​ខ្ញុំ បោក​ខ្ញុំ​ប្រើ ដោយ​ប្រយោល អ្នក​ដែល​ខំប្រឹង​ធ្វើ អ្នក​ដែល​ខំ​ចំណាយ គាត់​អត់​គិត​ឃើញ​ពី​ផលប្រយោជន៍ និង គុណសម្បត្តិ​អ្នកធ្វើ​ទេ​»​។​

 
​លោក កែន កុសល ជា​សកម្មជន ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​អស់​ជាច្រើន​ឆ្នាំ ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ បាន​អះអាងថា ពួកគេ​គាត់​បានដឹង​អស់ហើយ ពី​ពុតត្បុត​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួក គាត់​មិន​ចង់​ឲ្យ​បក្ស​នេះ ចូលទៅ​បំពុលបរិយាកាស ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៀត​នោះទេ ។​

 
​លោក​បានបញ្ជាក់​ជាមួយ​អារម្មណ៍​ខឹងសម្បា​ថា «​ឥឡូវ​គាត់ (​លោក សម រង្ស៊ី​) ចូលមក​បំពុលបរិយាកាស​កុហក ចឹ​ង​បងប្អូន​សកម្មជន​តស៊ូ​យូរ​មកហើយ ខ្ញុំ​កើត​ទុក មិន​សុខចិត្ត មិន​ឲ្យ​ឯកឧត្តម សម រង្ស៊ី មក​កុហក​បងប្អូន​ខ្ញុំ​បន្ត ទៀត​ទេ ព្រោះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មាន​មេដឹកនាំ​ល្អ​ជាង សម រង្ស៊ី​ហើយ »​។​

 
​ទោះជា​យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ចាត់ទុកថា ការធ្វើ​យុទ្ធនាការ ប្រឆាំង​មិនឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចុះទៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នេះ គ្រាន់តែ​ជា​ឆាក ល្ខោន ដែល​រៀបចំឡើង ដោយ​គូបដិបក្ខ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ។ លោក​ថា នេះ​មិនមែនជា​សកម្ម ភាព​លើក​ទី​១​នោះទេ ហើយ​អាណត្តិ​មុនៗ​ក៏​ធ្លាប់មាន​ដែរ ប៉ុន្តែ​ជាក់ស្តែង គណបក្ស​ប្រជាជន​កម្ពុជា បាន​បាត់បង់ ជាង​២០​កៅអី ព្រោះតែ​បង្កើត សកម្មភាព​បែបនេះ ។ លោក​ថា «​គ្រាន់តែ​ជា​ឆាកល្ខោន ដែល​គូ​ដិ​បក្ខ​គណបក្ស សង្គ្រោះ​ជាតិ​រៀបចំឡើង ជា​ឆាកល្ខោន​ដែល​គ្មាន​ន័យ​អ្វី​ទាំងអស់ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ »​។​

 
​លោក​បន្ថែមថា « បើ​ព័ត៌មាន​នេះ កាន់តែច្រើន​គណបក្ស​ស​ង្គ្រោះ​ជាតិ កើន​សម្លេង​កាន់តែច្រើន ដូច​កាល​ឆ្នាំ ២០១៣ ឮសូរ​តែ (CNRP) ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន គគ្រឹកគក្រេង​រាប់ម៉ឺន​រាប់សែន​នាក់​ដែរ ប៉ុន្តែ ទី បំផុត​គណបក្ស​ប្រជាជន​បាត់​កៅអី​អស់ ជាង​២០​កៅ អញ្ចឹង​ឥឡូវនេះ​បើ​បាន​អញ្ចឹង​កាន់តែច្រើន មានន័យថា គណ បក្ស​ប្រជាជន បាត់បង់​ការគាំទ្រ​កាន់តែច្រើន គណបក្ស​សង្គ្រោះ​ជាតិ​កើន​សម្លេង​កាន់តែច្រើន​»​។​

 
​សូមបញ្ជាក់ថា លោក កែន កុសល ដែលជា​អតីត​សកម្មជន ចូល​បម្រើ​លោក សម រង្ស៊ី តាំងពី​នៅ​ខេត្តតាកែវ និង ចុះទៅ​ពង្រឹង​ការងារ នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ អស់​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​ថែមទៀត​នោះ បានសម្រេច​ចិត្ត​ចុះ ចោល​ទ្រនំ​ចាស់​របស់ខ្លួន មក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខែកក្កដា ឆ្នាំ​២០១៥​នេះ ដោយ​ដឹក​ដៃ អ្នក ស្ម័គ្រស្មោះ​ជាមួយ​ខ្លួន​ជាង ៤០០​នាក់មក​ជាមួយ​ផងដែរ ៕sfssf

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya