ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » សា​សា បាត់​មុខ​ពី​សិល្បៈ ក្រោយ​ធ្លាយ​ព័ត៌មាន​ឧកញ៉ា​តាម​ចែចូវ​ ​

សា​សា បាត់​មុខ​ពី​សិល្បៈ ក្រោយ​ធ្លាយ​ព័ត៌មាន​ឧកញ៉ា​តាម​ចែចូវ​ ​

ភ្នំពេញ​៖​តារាចម្រៀង​សាច់​សខ្ចី​កញ្ញា សា​សា ជា​តារា​ស្រី​មួយ​ដួង​ក្នុងចំណោម​តារា​ស្រី​ដទៃទៀត​ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម​តាមរយៈ​សមត្ថ​ភាព​នៃ​ការ​ច្រៀង​និង​រូប​សម្រស់​ដ៏​ស្រស់​សោភា​មួយរយៈ​ចុងក្រោយ​នេះ​ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​បាត់​វត្តមាន​ឈឹង​ពី​សិល្បៈ​តែម្តង​បន្ទាប់ពី​បែកធ្លាយ​ព័ត៌មាន​ឧកញ៉ា​តាម​ចែចូវ​។​
​ស្របពេល​ជាមួយគ្នា​នឹង​ការ​អវត្តមាន មិនសូវ​ឃើញ​បង្ហាញមុខ​នៅក្នុង​សិល្បៈ​របស់​កញ្ញា សា​សា ថ្មីៗ​នេះ​ស្រាប់​តែមាន​លេចឮ​ព័ត៌មាន​ដ៏​រសើប​មួយ​មក​ថា កញ្ញា សា​សា​កំពុង​តែមាន​លោក​ឧកញ៉ា​ធំ​ម្នាក់​តាម​ប្រមាញ់​ចង់បាន​បេះដូង​របស់​នាង​យកទៅ​ឃុំគ្រង​ធ្វើជា​ម្ចាស់​ចិត្ត ។ មិនតែប៉ុណ្ណោះ​ប្រសិនបើ​នាង​យល់ព្រម​ទទួលយក​ស្នេហ៍​ពី​ខ្លួន
​នោះ លោក​ឧកញ៉ា​ម្នាក់​នោះ​ក៏មាន​បំណង​ធានា​ក្នុង​ការជួយជ្រោមជ្រែង​ឧបត្ថម្ភ​ដល់​ការរស់នៅ​របស់​តារាចម្រៀង​សំបូរ​មន្ត​សេ្ន​ហ៍​ម្នាក់នេះ​ទៀតផង  ។​
​ប្រភព​ដដែល​បាន​និយាយ​បន្តថា លោក​ឧកញ៉ា​ទ្រព្យ​ស្តុក​ក្នុងស្រុក​ខ្មែរ​ម្នាក់នេះ​បាន​ព្យាយាម​តាម​ស្រឡាញ់ កញ្ញាសា​សា ជា​យូរ​ខែ​ឆ្នាំ​មកហើយ​។​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់ នៅឡើយ​ទេ​ថា តើ សា​សា​យល់ព្រម​ទទួលយក​ស្នេហ៍​ពី​ឧកញ៉ា​ម្នាក់នេះ ឬមួយ​យ៉ាង​? ព្រោះថា​មុនៗ សា​សា​តែងតែ​ធ្វើការ​បដិសេធ ចំពោះ​សំណើសុំ​ស្នេហ៍​ពី
​បុរសៗ​អ្នកមាន​ទ្រព្យ​ជាច្រើន​មកហើយ​។​
​បើតាម​ប្រភព​ខាងលើ​បាន​បន្ថែមថា ទំនង​ប្រហែលជា​បុរស​ម្នាក់នេះ​មិន​ចង់ឱ្យ​នាង​ចូលប្រឡូក​ប្រឡាក់ ជាមួយនឹង​អាជីព​សិល្បៈ​ហើយ​មើលទៅ​ទើបបានជា​មួយរយៈ​នេះ សា​សា នៅ​សម្ងំ​លាក់ខ្លួន​ពូន​អាត្មា ដើម្បី​បន្ទុំ​សម្រស់​ផ្គា​ច់​តាមចិត្ត​បុរស​ម្នា​ក់នៅ ឬមួយ​អាចមកពី​ចិត្ត​របស់​នាង​ចង់​ផ្អាក​ពី​សិល្បៈ​ដើម្បី​យក​ឱកាស​នេះ បើក​ជំនួញ​រកស៊ី
​ផ្ទាល់ខ្លួន​ក៏​ថា​បាន​។​
​តារាចម្រៀង​ស្រី​វ័យក្មេង​និយម​ខាង​ធ្វើខ្លួន​បែប​សិច​ស៊ី​កញ្ញា សា​សា​មួយរយៈ​ពេល​ចុង​ក្រោយនេះ ត្រូវបាន​ទស្សនិកជន​គ្រប់​មជ្ឈដ្ឋាន​មើលឃើញថា​ហាក់ដូចជា​បាន​បាត់​វត្តមាន​ឈឹង​ពី​វិស័យ​សិល្បៈ​រហូត​ស្ទើរ​ហៅ​លែង​ឮ​តែម្តង​។​ខណៈ​កាល​រយៈពេល​ថ្មីៗ​កន្លងទៅនេះ​មាន​ព័ត៌មាន​លេច​ឮថា នាង​ចង់​ផ្អាក​ពី​សិល្បៈ​ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់​នោះ​។​
​ជុំវិញ​ព័ត៌មាន​ខាងលើនេះ​កាសែត​អរិយធម៌​មិនអាច​ទាក់ទង​ដើម្បី​ការបំភ្លឺ​ណាមួយ​ពី​កញ្ញា សា​សាបាន​នៅឡើយ​ទេ ព្រោះ​លេខ​ទូរស័ព្ទ​ដែល​នាង​ធ្លាប់ប្រើ​មិនអាច​ទាក់ទង​បាន​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya