ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រសួងផែនការ និង​សង្គម​ស៊ីវិល​ធ្វើ​ទស្សនៈវិស័យ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨​សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​

ក្រសួងផែនការ និង​សង្គម​ស៊ីវិល​ធ្វើ​ទស្សនៈវិស័យ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤-២០១៨​សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​

រាជធានី​ភ្នំពេញ​៖​ តំណាង​អង្គការ​សង្គម​ស៊ីវិល មន្ត្រី​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​​ជាង​១៥០ នាក់​បានមក​ជួបជុំគ្នា​ពិភាក្សា​លើ​កិច្ច​ពិគ្រោះ​យោបល់ និង​បង្ហាញ​ពី​អនុសាសន៍​របស់ខ្លួន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ដាក់បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៤ ដល់​២០១៨ នា​អាណត្តិ​ទី​៥ ខាងមុខនេះ​។​​វិស័យ​កំណែទម្រង់​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ ជាពិសេស តម្លាភាព និង​ភាព​អាច​ទុកចិត្តបាន​នៃ​ថវិកា និង​ការបង្កើន​ការពិគ្រោះ​យោបល់​ជា​សាធារណៈ​បន្ថែម​ទៀត​លើ​សេចក្តីព្រាងច្បាប់ និង​និ​យ័​ត្ត​កម្មនា​នាពី​ឧស្សាហកម្ម និស្សា​រណកម្ម (​ប្រេង ឧស្ម័ន និង​វ៉ែ​) ក៏ដូចជា កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ជាដើម​។

​លោក ថេ​ង បញ្ញា​ធន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ផែនការ​របស់​ក្រសួងផែនការ បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ក្របខ័ណ្ឌ​គោលនយោបាយ​និង​បរិការណ៍​នៃ​ការអភិវឌ្ឍ ដែល​ផ្តល់​ការតម្រង់ទិស​ដល់​(​ផ​.​យ​.​អ​.​ជ​) ២០១៤-២០១៨​គឺ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ចេញ​ផុតពី​ស្ថាន​ភាពជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​តិចតួច​ទៅជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​មធ្យម​ឬ​ច្រើន បញ្ចូល​កម្ពុជា​ទៅក្នុង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ​២០១៥ ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​ភាគច្រើន​នៃ​គោលដៅ​សហស្ស​វត្សរ៍​កម្ពុជា​។

​លោក​បាន​បន្តទៀតថា ចំពោះ​បរិការណ៍​នៃ​ការអភិវឌ្ឍ គឺ​ដើម្បី​ដឹកនាំ​កម្ពុជា​នៅលើ​មាគ៌ា​មួយ​សំដៅ​ទៅរក​ការអភិវឌ្ឍ​ដែលមាន​ភាគ​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ​និង​ប្រកបដោយ​ចីរភាព ហើយ​ជា​គោលដៅ​ចុងក្រោយបង្អស់​គឺ​ដើម្បី​សុខមាលភាព​របស់រប​ស់​ប្រជាជន​កម្ពុជា​។ លោក​បន្ថែមថា វេទិកា​ថ្ងៃនេះ គឺ​ពិតជា​បានផ្តល់​ឱកាស​ដ៏​សំខាន់​មួយ​សម្រាប់​ឱ្យ​តំណាង​មិនមែន​រដ្ឋាភិបាល មន្ត្រី​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​នានា និង​បណ្តា​ញន​សារ​ព័ត៌មាន ពិភាក្សា​រួមគ្នា​អំពី​គោលនយោបាយ​នានា​ដែល​គេ​គប្បី​ត្រូវដាក់​ប​ញ្ជូ​ល ក្នុង​ឯកសារ​គោលនយោបាយ​អ​ភិ​វឌ្ឍន៍​សំខាន់បំផុត​របស់​ប្រទេស​កម្ពុជា​យើង​។​

​លោក​អគ្គ​ន​យក​នៃ​អគ្គនាយកដ្ឋាន​ផែនការ​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ក្របខ័ណ្ឌ​គោល​​នយោបាយ​នៃ​ការអភិវឌ្ឍ​ឆ្នាំ​២០១៤-២០១៨​គឺជា​ឧបករណ៍​គោលនយោបាយ​មួយ​ដ៏​សំខាន់​ដែល​ដើរតួនាទី​គន្លឹះ​ក្នុងការ​អនុវត្ត​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ទាំងឡាយ​របស់​រាជរដ្ឋាភិបាល​(​ក្របខ័ណ្ឌ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​តម្រង់ទិស​) ជាពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព សង្គតិភាព​រវាង​បណ្តា​ក្របខ័ណ្ឌ​គោលនយោបាយ​អភិវឌ្ឍ​ជាតិ ទិសដៅ​ទាំងឡាយ​របស់ ផ​យ​អ​ជ​២០១៤-២០១៨​ត្រូវ​បន្ស៊ី​គ្នា​ជាមួយនឹង​បណ្តា​គោលដៅ​ចម្បងៗ​នៃ​ការអភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​។

​ថ្លែង​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ លោក ឈិ​ត សំអាត នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​ថ្លែង​ឱ្យដឹង​នៅ​សណ្ឋាគារ​កាំបូឌី​យា ព្រឹក​ថ្ងៃទី ៥ កញ្ញា ថា សហគមន៍​អង្គការ​សង្គម​ស៊ីវិល បាន​កំពុង​នឹង​ដើរតួ​យ៉ាងសំខាន់​មួយ​ក្នុង​ដំណើរ​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំង​ការងារ​មនុស្សធម៌ ការកែលម្អ​សេវា​សុខភាព​កុមារ និង​មាតា កែលម្អ​ក្នុង​ផលិតផល​ដំណាំ​ស្រូវ ការគ្រប់គ្រង​ធនធាន​ជលផល និង​ចូលរួមចំណែក​ជា​មតិយោបល់​ក្នុងការ​រៀបចំ​គោលនយោបាយ​សម្រាប់​អភិវឌ្ឍន៍​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ឈិ​ត សំអាត  បាន​បន្តថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ហៅថា (​ផ​.​យ​.​អ​.​ជ​) គឺជា​ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​ថ្នាក់ជាតិ​សំខាន់​ជាងគេ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​រួម​ប​ញ្ជូ​ល​ផែនការអភិវឌ្ឍន៍​គ្រប់​វិស័យ​ទាំងអស់​។

​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​រូបនេះ​បន្តថា ផែនការ​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​ឆ្នាំ ២០១៤​ដល់​២០១៨ នេះ​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​គោលនយោបាយ​សំខាន់ៗ​ទាំងអស់​ដោយ​ផ្តោត​លើ​១១​វត្ថុបំណង​។ ហេតុនេះ ហើយ​វា​គឺជា​សំខាន់​ដែល​ផែនការ នេះ​ត្រូវ​បានរៀបចំ​ដោយមាន​ការពិគ្រោះ​យោបល់​ពេញលេញ និង​ធាតុ​ចូល​សំខាន់ៗ​ពី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​៕ ដោយៈ មករាតូច
​    ​
​    ​

​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya