កំពេញ ៖ កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី៥ កញ្ញា ២០១៣ នេះ គ្រាប់បែកក្រឡាទៀបកញ្ចាស់១គ្រាប់ ត្រូវបានកម្មករម្នាក់ប្រទះឃើញ ខណៈពេលដែលគាត់កំពុងជីកដីធ្វើទុយោទឹកជិតជណ្តើរតារាងបាល់ទាត់ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ។
បន្ទាប់ពីប្រទះឃើញកម្មកររូបនោះ បានយកគ្រាប់បែកទៅដាក់នៅលើគល់ត្នោត រួចរត់ទៅប្តឹងសមត្ថកិច្ចដើម្បីធ្វើការដោះស្រាយ ។ ភ្លាមនោះ ខាងកម្លាំងសមត្ថកិច្ចបានទាក់ទងទៅស៊ីម៉ាក់ឱ្យទៅត្រួតពិនិត្យ ៕
» Breaking News, ព័ត៌មានជាតិ » កំពុងជីកដីធ្វើទុយោទឹក ប្រទះឃើញគ្រាប់បែកក្រឡាទៀប១គ្រាប់ ភ្នំ