ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្នេហា​គ្នា​៤​លើក​គ្មាន​អ្នកដឹង ស្រវឹង​ខ្លាំង​ឡើង​លប​ត្រូវ​នាង​ស្រែក​បែកការណ៍​

ស្នេហា​គ្នា​៤​លើក​គ្មាន​អ្នកដឹង ស្រវឹង​ខ្លាំង​ឡើង​លប​ត្រូវ​នាង​ស្រែក​បែកការណ៍​

តាកែវ ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ស្រុក ព្រៃកប្បាស​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បុរស​រូបនេះ​ផឹកស៊ី​ស្រវឹង នឹកឃើញ​ស្នេហា​ចាស់ ទប់ចិត្ត​លែង​បាន​ក៏​ធ្វើ​សកម្មភាព​ឡើងលើ​ផ្ទះ​ស្ត្រី​រងគ្រោះ​បម្រុង​ចាប់រំលោភ លើ​ស្ត្រី​រងគ្រោះ​តែ​ត្រូវ​នាង​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ឲ្យ​មាន​ភ្ញាក់ ផ្អើល​ដល់​អ្នកផ្ទះ និង​អ្នកភូមិ​ដែល​រស់នៅ​ជិតគ្នា កាលពី​វេលា​ម៉ោង​១ និង​៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ កញ្ញា ២០១៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ។​
​ជនសង្ស័យ​ត្រូវគេ​ស្គាល់ឈ្មោះ​គិ​ម ប៉ុន អាយុ​៥៤​ឆ្នាំ មាន​ប្រពន្ធ និង​កូន​៥​នាក់ រួចទៅហើយ​នោះ​។ រីឯ​ស្ត្រី​រងគ្រោះ ឈ្មោះ​ស​.​ន អាយុ​៤៨​ឆ្នាំ មាន​ប្តី និង​កូន​៣​នាក់ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
តាម​ប្រភពពីរ​អ្នករស់នៅ​ទីនោះ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​ដេក​នៅលើផ្ទះ​តែម្នាក់ឯង ចំណែក​ជនសង្ស័យ​បន្ទាប់ពី​ផឹកស៊ី​ស្រវឹង បាន​ឡើងទៅ​លើផ្ទះ​ស្ត្រី​រងគ្រោះ រួច​ធ្វើ​សកម្មភាព​បម្រុង​រំលោភ​ត្រូវ នាង​ភ្ញាក់​ដឹងខ្លួន​ទាន់​ស្រែក ឆោឡោ​ផ្អើល​តែម្តង ។​សមត្ថកិច្ច​ក៏បាន​ទៅដល់​កន្លែងកើតហេតុ​ចាប់​ជនល្មើស​ភ្លាមៗ​តែម្តង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា រូបគេ និង​ស្ត្រី​រងគ្រោះ​មាន​ទំនាក់ ទំនង​ស្នេហា​លួចលាក់​ជាមួយគ្នា ហើយ​ធ្លាប់​រួមរ័ក​ជាមួយគ្នា​ចំនួន ៤​លើក​មកហើយ ហើយ​នៅ​លើកចុងក្រោយ​នេះ​ត្រូវ​នាង​ស្រែក​។​
​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya