កណ្ដាល ៖ កាលពីវេលាម៉ោង១២និង១៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ នៅផ្ទះជួលបន្ទប់លេខB10 ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ក្នុងពេលប្រតិបត្ដិការបង្ក្រាប សមត្ថ កិច្ចបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកក ២កញ្ចប់តូច សម្ភារប្រើប្រាស់ថ្នាំញៀន មួយចំនួន, ទូរស័ព្ទដៃ៤គ្រឿង, ប្រាក់ ដុល្លារ១៥០ដុល្លារ និងប្រាក់រៀល១.២៤១. ៨០០រៀល ។
មន្ដ្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យប្រុសស្រី៣នាក់នោះ មាន ទី១-ឈ្មោះ ធី ចាន់ភារម្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ទី២-ឈ្មោះ ម៉ៅ ពិទូ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែ លើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ ម៉ុល ចាន់ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរជាបុគ្គលិកភោជ នីយដ្ឋានចំការលាភ មានស្រុកកំណើត នៅភូមិចង្កោម ឃុំព្រែកត្នោត ស្រុកកំពត ខេត្ដកំពត។
បច្ចុប្បន្នស្នាក់នៅផ្ទះជួល បន្ទប់លេខB10 ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ៕
» ព័ត៌មានជាតិ » សំងំជក់ថ្នាំញៀនក្នុងបន្ទប់ជួលស្រីស្នេហ៍ប៉ូលិសចាប់បាន