ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » លួច​អាគុយ​គេ​លក់​យកលុយ​ជក់​ថ្នាំញៀន​ត្រូវ​នគរបាល ចាប់ខ្លួន​ញាត់​ទ្រុង ​

លួច​អាគុយ​គេ​លក់​យកលុយ​ជក់​ថ្នាំញៀន​ត្រូវ​នគរបាល ចាប់ខ្លួន​ញាត់​ទ្រុង ​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ក្រុង​សិរីសោភ័ណ ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ក្រោយពី​ធ្វើ​សកម្មភាព លួច​អាគុយ​រថយន្ត​អ្នកស្រុក​លក់ ដើម្បី​យកប្រាក់​ទិញ​ថ្នាំញៀន​ជក់ កាលពី​វេលា ម៉ោង ៣​យប់ ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។​
​លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៣ នេះ ថា ជនសង្ស័យ​ទាំង​២​នាក់​នោះ មាន ១-​ឈ្មោះ អៀង សុ ផានី ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ សៅ វីរៈ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​កន្ទួត សង្កាត់​កំពង់ស្វាយ មានមុខ​របរ​មិន​ពិតប្រាកដ​។​
​បានធ្វើ​សកម្មភាព​លួច ដោះ​អាគុយ​ពី​រថយន្ត​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ចៅ ហួត ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ត្រូវ​កម្លាំង​នគរបាល​ល្បាត​តាមផ្លូវ ឃើញ​ក៏​នាំគ្នា​ស្ទាក់​ឃាត់​ចាប់ខ្លួន រួមជាមួយ​វត្ថុតាង​អាគុយ​រថយន្ត​ចំនួន ២ យកទៅ​សួរនាំ ។​
​ពេល​សមត្ថកិច្ច​សួរនាំ ជនសង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត ដូច្នោះ​មែន ហើយ​ការ​លួច​នេះ​ពួកគេ​លួចបាន​សម្រេច ចំនួន​៤​ដង​ហើយ ។ ចំពោះ​អាគុយ​ដែល​ពួកគេ លួច​ទៅ គឺ​យកទៅលក់​ដើម្បី​យកប្រាក់ ចែកគ្នា​ទិញ​គ្រឿងញៀន​ជក់ ។ សួរនាំ​រួចហើយ ជនសង្ស័យ​ទាំង​២​នាក់ រួមជាមួយ​វត្ថុតាង​ត្រូវបាន​ប្រគល់​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់ ៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya