ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » យុវជន​២​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ត្រូវ​ឃុំខ្លួន​ ​

យុវជន​២​នាក់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ត្រូវ​ឃុំខ្លួន​ ​

ភ្នំពេញ​៖ យុវជន​ទាំង​២​នាក់​នោះ​ឈ្មោះ រុំ សី អាយុ​២៤​ឆ្នាំ ទីលំនៅ​ក្នុងភូមិ​ព្រែករកា ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​ឈ្មោះ មុន្នី រក្សា អាយុ​១៧​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ព្រែកស្លែង រស់នៅ​ភូមិ​កោះ​ខ្នុរ ឃុំ​ព្រែករកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌដង្កោ ឃាត់ខ្លួន​នៅ​ចំណុច​ផ្លូវ​កោង​ភូមិ​ព្រែក​ជ្រៃ
សង្កាត់​ស្ពានថ្ម កាលពី​ពាក់​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី ២ កញ្ញា ២០១៣ ខណៈដែល​សមត្ថកិច្ច​កំពុង​យាមល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ហើយក៏​ជួបនឹង​ពួកគេ​នោះ​។ សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​បាន​ចំនួន​០៧​កូន​ថង់​តូច និង​មួយ​កូន​ថង់​ធំ ទូរស័ព្ទ​ចំនួន​០៣​គ្រឿង កាបូប​លុយ​មួយ​ពណ៌​សូកូឡា មាន​ប្រាក់​៥៨០០​រៀល
អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ឈ្មោះ ហម វិបុល និង ម៉ូតូ​០១​គ្រឿង​ម៉ាក ស្មាស់​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កណ្ដាល 1F- 0331  ដើម្បី​ទុក​ធ្វើជា​វត្ថុតាង​។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១៣​នេះ បានសំរេច​ឃុំខ្លួន បណ្តោះអាសន្ន​ជនសង្ស័យ​ទាំងពីរ​នោះ​។​
​ប្រភពពី​សមត្ថកិច្ច​នគ​របាល​បានឱ្យដឹងថា នៅ​យប់កើតហេតុ​កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​បាន​ជិះ​ម៉ូតូ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ    តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ពី​ជើង​ទៅ​ត្បូង  រហូតដល់​ចំណុច​ផ្លូវ​កោង ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ក៏បាន​ឃើញ​យុវជន​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ដោយ​គ្មាន​ក្បាំង
គ្មាន​ភ្លើង​ហ្វា និង​គ្មាន​កញ្ចក់ ធ្វើដំណើរ​ពី​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស ឆ្ពោះ​មក​ស្ពាន​ព្រែក​ជ្រៃ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya