ពិតជាមានរឿងប្លែកនៅស្រុកខ្មែរយើងគឺ «ខ្មោចងាប់លឹង្គខឹង»។ នេះជាន័យធៀបមួយសំរាប់ទុកឲ្យមេគយស្រុក ខ្មែរពិចារណា ព្រោះមានប្រធានគណនេយ្យគយ២កន្លែង ត្រូវដាក់ឲ្យចូលនិវត្តន៍ហើយ បែរជាពួកគាត់នៅតែ មានវត្តមានមកធ្វើការរកប្រយោជន៍បានដដែល។ ត្រង់ករណីនេះហើយទើបគេហៅថា ខ្មោចងាប់លឹង្គខឹង។
មន្ត្រីគយនៅផែស្ងួតតិចស្រ៊ុន បាននាំគ្នាខ្សឹបខ្សៀវថា «សព្វថ្ងៃនេះមានប្រធានគណនេយ្យម្នាក់ ធ្វើការនៅ ផែស្ងួតតិចស្រ៊ុន ត្រូវដាក់ឲ្យចូលនិវត្តន៍ជិត៤ខែហើយតែគាត់នោះនៅតែមកធ្វើការដដែល ហាក់បីដូចជាមិន ខ្មាសភ្នែកកូនចៅសោះ»។ ដោយឡែកមន្ត្រីគយនៅសាខាផែស្ងួតភ្នំពេញ បាននាំគ្នារអ៊ូរទាំថា «មានមេ គណនេយ្យម្នាក់ដល់អាយុចូលនិវត្តន៍ហើយមិនព្រមឈប់ទេ គឺនៅតែមកអង្កៀមឆ្អឹងរហូតដល់សព្វថ្ងៃ ដោយមិន ចេះខ្មាសក្រដាសមួយសន្លឹកបញ្ជាក់ថា «លោកត្រូវដាក់ឲ្យចូលនិវត្តន៍ជិត៤ខែហើយទេ»។
គេនិយាយថា មូលហេតុដែលប្រធានគណនេយ្យគយទាំង២កន្លែងដល់អាយុចូលនិវត្តន៍ ហើយមិនឈប់ សម្រាកនោះ គឺបង្កប់ទៅដោយអំពើពុករលួយដល់ឆ្អឹងនៅក្នុងការិយាល័យទាំង២កន្លែងនោះឯង។ គេបន្តថា ប្រធានការិយាល័យទាំង២នោះ គឺមានប្រធានការិយាល័យក្តាប់រួម២នាក់ដែរ។ ដូច្នេះបើប្រធានគណនេយ្យទាំង ២នាក់ និងទាំង២កន្លែង អាចទៅធ្វើការបាន គឺមកពីប្រធានការិយាល័យក្តាប់រួមទាំង២ការិយាល័យនោះឃុប ឃិតគ្នាពុករលួយ។
គេខ្សឹបគ្នាបន្តទៀតថា «ប្រធានគណនេយ្យទាំង២កន្លែងនោះ គ្មានចេះខ្មាសអៀននរណាទេ ចង់នរណាមើលមុខ ទាំងមានការងឿងឆ្ងល់ក៏ពួកគាត់មិនខ្វល់ដែរ គឺធ្វើយ៉ាងណាបន្តរកលុយពុករលួយចែកបក្សពួកគាត់ចាយប្រចាំ ខែគ្រប់គ្រាន់ទៅវាចប់បាត់ទៅហើយ»។ ក្រុមមន្ត្រីគយទាំង២កន្លែងនាំគ្នាឆ្ងល់ថា ពេលចុះហត្ថលេខាផ្លូវការលើ ឯកសារនានា គឺប្រធានគណនេយ្យទាំង២នាក់មិនហ៊ានស៊ីញ៉េទេ គឺឲ្យមន្ត្រីម្នាក់ចាំស៊ីញ៉េជំនួស។ នេះបានន័យ ថា «ប្រយោជន៍ច្រើនលើសលុបពួកគាត់ទាំង២នាក់ ប្រមូលរីឯការទទួលខុសត្រូវទំលាក់ទៅអ្នកដទៃទទួល ជំនួស»។ តើសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដល់អាយុត្រូវចូលនិវត្តន៍ អាចមកធ្វើការអ៊ីចឹងបានដែរឬយ៉ាង ម៉េច? បើតាមដឹងគឺមិនអាចទៅរួចនោះឡើយ នេះមកពីមានការឃុបឃិតពុករលួយប៉ុណ្ណោះ ដែលអាចធ្វើទៅ បាន។ មន្ត្រីគយទាំង២កន្លែងគេសុំលាក់ឈ្មោះប្រធានគណនេយ្យទាំង២នាក់នោះសិន តែបើមិនព្រមឈប់ទេ ថ្ងៃខាងមុខច្បាស់ជាបញ្ចេញឲ្យចំឈ្មោះហើយ។
ករណីនេះ អាចលោកបណ្ឌិត ប៉ែន ស៊ីម៉ន មេគយម៉ាស្រុកខ្មែរមិនដឹង តែសំរាប់ប្រធានការិយាល័យក្តាប់រួម ទាំង២កន្លែងនោះ សូមកុំនិយាយថា មិនដឹងឲ្យសោះ។ ដើម្បីបញ្ចប់ការសង្ស័យត្រូវរកប្រធានគណនេយ្យ២នាក់ ទៅជំនួសកន្លែង ដែលលោកទាំង២នាក់ចូលនិវត្តន៍ ហើយបើមានប្រធានគណនេយ្យថ្មីទៅជំនួសហើយ អស់លោកទាំង២នាក់មិនព្រមឈប់ទៀតនោះ គឺជារឿងផ្សេងដែលទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅ ស៊ើបអង្កេតហើយ៕ ដោយ៖ ក្អែកខ្មៅ
» បរិយាយថ្ងៃនេះ » ខ្មោចងាប់លឹង្គខឹង