ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» បរិយាយថ្ងៃនេះ » ​បើ​សម រង្ស៊ី ចង់​មានឈ្មោះ​ជា​តំណាងរាស្ត្រ​អាណត្តិ​ទី​៥

​បើ​សម រង្ស៊ី ចង់​មានឈ្មោះ​ជា​តំណាងរាស្ត្រ​អាណត្តិ​ទី​៥

​    ​ជាការ​ល្អប្រសើរ​ហើយ ដែ​លោក​សម រង្ស៊ី ចេះ​ប្តូរ​យុទ្ធសាស្ត្រ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត មកជា​ការជួប​ជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ទី​វត្ត​អារាម​នានា ដើម្បី​ធ្វើ​សមាធិ និង​បួងសួង​សុំ​សុខសន្តិភាព​វិញ​នោះ ព្រោះថា បើ​ហ៊ាន​តែ​ធ្វើ​មហា​បាតុកម្ម​នៅ​ថ្ងៃទី ៧ ខែកញ្ញា ខាងមុខនេះ អាច​ប្រឈម​នឹង​ហេតុការណ៍​អាក្រក់​បំផុត ចំពោះ​ជោគវាសនា​របស់​អ្នកគាំទ្រ​ក៏ដូចជា មេដឹកនាំ​គណបក្សប្រឆាំង​ខ្លួនឯង​ដែរ​។​
​    ​បើទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​មែន​សួរថា តើ​នឹង​បាន​ផល​ចំណាញ​អ្វីខ្លះ​? ជាការ​ពិតណាស់​ទោះបី​ខំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំងនឹង​លទ្ធផល​យ៉ាងណា​ក៏​មិនអាច​ដណ្តើមយក​អាសនៈ ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ថ្ងៃទី ២៨ កក្កដា ចំនួន​៦៨​អាសនៈ ទៅ​បន្ថែម​លើ​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​ទទួលបាន​៥៥ អាសនៈ មក បង្គ្រប់​ឱ្យ​ខ្លួន​បាន​៦២ ឬ​៦៣ អាសនៈ​តាម​ការចង់បាន​ដោយ​គ្មាន​ហេតុផល​របស់ខ្លួន​ជាដាច់ខាត​។​
​    ​វិធី​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​ដែល​អាច​កើតមានឡើង​នៅពេល​ខាងមុខនេះ គឺ​ប្រាកដជា មិនមែន ដោយសារ​ការធ្វើ​មហា​បាតុកម្ម​នោះទេ​។ ផ្ទុយទៅវិញ បើ​មាន​មហា​បាតុកម្ម ហើយ​ក្លាយជា​អំពើ ហិង្សា ឬ​ក្លាយជា​កុបកម្ម​ដោយ​ប្រការ​ណាមួយ​នោះ វា​នឹង​ធ្វើឱ្យ​កាន់​តែមាន​បញ្ហា​ធ្ងន់ធ្ងរ​ថែមទៀត មិន​ខាន​។​
​    ​វិធី​ដែល​ល្អ​បំផុត គឺ​ដូចដែល​សម្តេច ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើលិខិត​ឆ្លើយ តប​ទៅ​លោក សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា «​នឹងធ្វើ​ការជួបពិភាក្សា​គ្នា​ឈរលើ​មូលដ្ឋាន​លទ្ធផល​នៃ​ការបោះឆ្នោត​» បានន័យថា បើ​គណបក្សប្រឆាំង​មិន​ទទួលលទ្ធផល​នៃ​ការបោះឆ្នោត​ទេនោះ ក៏​មិនអាច​មានការ​ជួបគ្នា​ដោះស្រាយ​បញ្ហា​អ្វី​ដែរ​។ ប៉ុន្តែ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ប្តូរ​រូបភាព​ធ្វើ មហា​បាតុកម្ម មកជា​ការជួប​ជុំគ្នា​ធ្វើ​សមាធិ ដើម្បី​សុំ​សុខសន្តិភាព​ដូច​ការគ្រោងទុក​មែន​នោះ​នៅពេល​ខាង មុខ ពិតជា​មានការ​ជួបពិភាក្សា​គ្នា​ដើម្បី​ឈានទៅដល់​ដំណោះស្រាយ​សមស្រប​មួយ​ជាមិនខាន​។​
​    ​ចំណុច​សំខាន់​មួយ​ក្នុង​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​មួយចំនួន​ដែលជា​ផលប្រយោជន៍​ចំពោះ​គណបក្ស សង្គ្រោះ​ជាតិ​នោះ គឺ​ទោះបី គណបក្ស​នេះ​ទទួលបាន​ការគាំទ្រ​ចំនួន​៥៥ អាសនៈ នៅក្នុង​រដ្ឋសភា​ក៏​ពិត មែន​តែ​លោក សមរង្ស៊ី ដែលជា​ប្រធាន​គណបក្ស​មិនអាច​មានឈ្មោះ​ជា​តំណាងរាស្ត្រ​នៅក្នុង​អាណត្តិ ទី​៥ ខាងមុខនេះ​បានទេ​។​
​    ​ដូច្នេះ ប្រសិនបើ​លោក​សមរង្ស៊ី ជា​មេដឹកនាំ​ឆ្លាត​វៃ​ពិតប្រាកដ​មែន គឺមាន​តែ​ចេះ​បន្ទន់ឥរិយាបថ ធ្វើការ​ដោះស្រាយ​ជាមួយ​គណបក្ស​ប្រជាជន ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ទើប​អាចមាន​សង្ឃឹមថា អាច​បាន​ធ្វើជា តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ខាងមុខនេះ​។ ប៉ុន្តែ​បើ​ចចេស​រឹងរូស​ក្នុងការ​ប្រឆាំង​ផ្កាប់មុខ​ទៀត​នោះ ប្រាកដជា​ក្លាយជា​មេបក្ស​ដើរទា​ត់​ខ្យល់​មិន​ខាន​។​
​    ​មេដឹកនាំ​គណបក្ស​ប្រជាជន បានប្រកាស​តាំងពី​ដើមទី​មកហើយ​ថា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ចូលរួម​ប្រជុំ​សភា​ដំបូង​ក៏​ការបង្កើត​រដ្ឋាភិបាល​អាណ​ត្តិ​ថ្មី មិនមាន​បញ្ហា​អ្វី​ដែរ ព្រោះ​រដ្ឋធម្មនុញ្ញ បាន​ចែងថា រដ្ឋាភិបាល​ថ្មី បង្កើតឡើង​ដោយ​សំឡេងគាំទ្រ​៥០​បូក​១ នៅក្នុង​រដ្ឋសភា​តែប៉ុណ្ណោះ គឺ​គ្មានអ្វី ដែល​ត្រូវ​រាំងស្ទះ​ឡើយ​៕

ដោយ​៖ ស្ងួន ពិមល់
    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya